​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​ ​នឹង​លេចវត្តមាន​នៅ សង្កាត់​អូរ​បែក​ក្អម​



យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ហៅកាត់​ថា​ CDC បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​២៧​ ខែ​មីនា ឆ្នាំ​២០១៨ ​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន International VCV Industry Co., Ltd ដើម្បី​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​។ រោងចក្រ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​បែក​ក្អម (អតីត​ភូមិ​ទឹកថ្លា សង្កាត់​ទឹក​ថ្លា) ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។​ ​បើ​តាម​​ការ​ឱ្យ​ដឹង​ពី​ប្រភព​ដដែល​ គឺ​ថា​ ក្រុមហ៊ុន​ខាងលើ មាន​ទុន​វិនិយោគ​ប្រមាណ​ជា ៤,០៧ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា បាន​ជាង ៨២០ ​កន្លែង។ ​
X
5s