សម្រង់ឃ្លាចំនួន ៨ឃ្លាដែលមានតម្លៃគួរចងចាំ​



១) "មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្លួនឯង​បាន។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​វា​ឲ្យ​ខ្ញុំ​បាន​នោះ​ឡើយ"។ Carol Burnett

២) "មិន​ថា​ជីវិត​នោះ​ហាក់​ដូចជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ វា​តែងតែ​មាន​នូវ​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើ​បាន​និង​ជោគជ័យ​ទៅលើ​វា​បាន"។ Stephen Hawking

៣) "ចូរ​ញញឹម​នៅ​មុខ​កញ្ចក់ ហើយ​បើ​អ្នក​បាន​ធ្វើ​បែប​នេះ​ជា​រៀងរាល់​ព្រឹក នោះ​អ្នក​នឹង​ចាប់ផ្ដើម​សង្កេត​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​អ្នក​មិនខាន"។ Yoko Ono

៤) "សេចក្ដី​ស្លាប់​ពុំ​មែន​ជា​ការ​បាត់បង់​ដ៏​ធំធេង​ជាង​គេ​នៅ​ក្នុង​ជីវិត​នោះ​ឡើយ។ ការ​បាត់បង់​ដ៏​ធំធេង​បំផុត​នៅ​ក្នុង​ជីវិត​គឺជា​អ្វី​ដែល​បាន​ស្លាប់​នៅ​ខាងក្នុង​ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ"។ Norman Cousins

៥) "មាន​ថ្ងៃ​ចំនួន​២​ដែល​អស្ចារ្យ​ជាង​គេ​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ គឺ​ថ្ងៃ​ដែល​ពួក​យើង​បាន​ចាប់​កំណើត និង​មួយ​ទៀត​គឺជា​ថ្ងៃ​ដែល​ពួក​យើង​បាន​រក​ឃើញ​អំពី​មូលហេតុ​ថា​ហេតុអ្វី"។ William Barclay

៦) "មាន​រឿង​តិចតួច​ណាស់​ដែល​អ្នក​ត្រូវការ​ដើម្បី​ធ្វើឲ្យ​ជីវិត​របស់​ខ្លួនឯង​មាន​ភាព​រីករាយ។ វា​គឺ​សុទ្ធតែ​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​អ្នក​ទាំងអស់ គឺ​នៅ​ក្នុង​របៀប​ដែល​អ្នក​គិត​នោះ​ឯង"។ Marcus Aurelius ៧) "ឆាក​ជីវិត​គឺ​ពោរពេញ​ដោយ​សេចក្ដី​សុខ​និង​ទឹកភ្នែក។ ដូច្នេះ​ចូរ​អ្នក​រឹងមាំ​និង​មាន​នូវ​ជំនឿ​ជឿជាក់"។ Kareena Kapoor Khan

៨) "ចូរ​រស់នៅ​ជាមួយ​នឹង​ធាតុ​ពិត​របស់​ខ្លួនឯង តែ​ក៏​ត្រូវ​តែ​មាន​ជានិច្ច​នូវ​ការ​បើក​ចិត្ត​ទូលាយ​សម្រាប់​រៀន​សូត្រ។ ខិតខំ​ប្រឹងប្រែង​ហើយ​មិន​ត្រូវ​បោះបង់​ជា​ដាច់ខាត​នូវ​ក្ដី​សុបិន​របស់​ខ្លួនឯង ថ្វី​បើ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ជឿជាក់​ថា​អ្នក​នឹង​អាច​ធ្វើ​វា​បាន​ក្រៅ​តែ​ពី​អ្នក​ខ្លួនឯង​តែ​ម្នាក់​ឯង​ក៏​ដោយ។ ទាំងនេះ​ពុំ​មែន​គ្រាន់តែ​ជា​ពាក្យ​ដែល​គេ​ពេញ​និយម​នឹង​និយាយ​នោះ​ទេ តែ​វា​គឺជា​ឧបករណ៍​ពិត​ប្រាកដ​ដែល​អ្នក​ចាំបាច់​ត្រូវការ​មិន​ថា​ជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ផ្ចង់​ស្មារតី​នៅ​លើ​វិថី​ជីវិត​របស់​អ្នក​បាន"។ Phillip Sweet

ប្រភព៖ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ

X
5s