Nvidia បង្ហាញ Supercomputer តម្លៃ $399,000 "DGX-2" ប្រើ GPU ដល់ 512GB, RAM 1.5TB និង SSD 30TB
Nvidia ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនជំនាញផលិតក្រាហ្វិក Gaming GPUស៊េរី GeForce ដ៏ពេញនិយម ឥឡូវនេះបានបង្ហាញចេញសមិទ្ធផលថ្មី នូវម៉ាស៊ីន Supercomputer ដ៏មានសមត្ថភាពកប់ តែតម្លៃក៏កប់ពពកទៅតាមនោះដែរ។ កុំព្យូទ័រមេ Supercomputer នេះមានឈ្មោះ DGX-2 ដែលបំពាក់ដោយ hardware សមត្ថភាពខ្ពស់កប់ គាំទ្របច្ចេកវិទ្យា AI ។ វាជាជំនាន់ក្រោយនៃ Supercomputer DGX-1 ។