​កូរ៉េខាងត្បូង​​ចេញ​ច្បាប់​​​ឲ្យ​​ប្រជាជន​​​​បិទ​​​​កុំព្យូទ័រ​ដើម្បី​​​កុំ​ឱ្យ​ធ្វើ​ការ​​ថែម​ម៉ោង​ច្រើន​ពេក​



​គេហទំព័រ​វេទិកា​សេដ្ឋកិច្ច​សកល ដែល​​ហៅ​ជា​ភាសាអង់គ្លេស​ថា​ World Economic Forum កាល​ពី​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា​​​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​សម្រេច​ចិត្ត​​ចេញ​ច្បាប់​មួយ​ដែល​បង្ខំ​ឲ្យ​មនុស្ស​​ឱ្យ​​បិទ​​​កុំព្យូទ័រ​ដើម្បី​​​កុំ​ឱ្យ​ថែម​ម៉ោង​ការងារ​ច្រើន​ពេក។  មូល​ហេតុ​ចម្បង​​​ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​​ខាង​ត្បូង ចេញ​ច្បាប់​មួយ​នេះ​គឺ​​ដោយ​សារ​តែ​​ប្រជាជន​កូរ៉េ​​ខាងត្បូង​ ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង​ មិន​ព្រម​​ចេញ​ពី​​ការិយាល័យ​នោះ​ទេ។​ ក្នុង​មួយ​សប្ដាហ៍​ ប្រជាជន​កូរ៉េ​ ធ្វើ​ការ​រហូត​ដល់​ទៅ​ ៦៨​ម៉ោង ដែល​នេះ​ជា​តួលេខ​ដ៏​​ខ្ពស់បំផុត។​ ​​ដូច្នេះ​ហើយ​ ប្រទេស​កូរ៉េ​​សម្រេច​ចិត្ត​​ចេញ​ច្បាប់​មួយ​នេះ​ដើម្បី​បញ្ចប់​វប្បធម៌​ធ្វើ​ការ​ថែម​ម៉ោង​និង​ជំរុញ​ឲ្យ​មនុស្ស​មាន​តុល្យភាព​រវាង​ ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន។ ចាប់​ពី​ពេល​នេះ​ត​ទៅ រាល់​ម៉ោង​៨ ​យប់​​ឡើង​ទៅ ប្រព័ន្ធ​កុំព្យូទ័រ​នឹង​ត្រូវ​បាន​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ។ ឥឡូវ​នេះ ប្រជាជន​កូរ៉េ​ធ្វើ​ការ​ត្រឹម​ ៤៨​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ដូច​ប្រទេស​គេ​ផ្សេង​​​តែ​ប៉ុណ្ណោះ៕ ដោយ​៖ អឹុង មុយយូ ​​​
X
5s