ប្រទេសទាំង ១០ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសរីករាយជាងគេក្នុងលោក
បើយោងតាម The World Happiness 2018 ដែលបានធ្វើការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន ១៥៦ ពីរីករាយរបស់ប្រជាជន និងប្រទេសចំនួន១១៧ ទៀតពីរីករាយរបស់ជនអន្តោប្រវេសន៍។ របាយការណ៍នេះផ្អែកទៅលើការធ្វើការវាស់ស្ទង់ជាច្រើនដែលទទួលបានពីអ្នកចូលរួមជាច្រើនពាន់នាក់។ ការវាស់ស្ទង់នេះផ្អែកទៅលើកត្តារួមផ្សំដូចជា កម្រិត GDP ការគិតគូររបស់សង្គម អាយុរំពឹងទុក សេរីភាពនៃជម្រើសក្នុងជីវិត ភាពសប្បុរស និងកម្រិតនៃអំពើពុករលួយ។ ខាងក្រោមនេះគឺជាលំដាប់ប្រទេសទាំង ១០ដែលមានភាពរីករាយជាងគេ៖
១) ប្រទេសហ្វាំងឡង់
២) ប្រទេសន័រវែស
៣) ប្រទេសដាណឺម៉ាក
៤) ប្រទេសអ៊ីស្លង់
៥) ប្រទេសស្វីស
៦) ប្រទេសហូឡង់
៧) ប្រទេសកាណាដា
៨) ប្រទេសនូវែលសេឡង់
៩) ប្រទេសស៊ុយអែត
១០) ប្រទេសអូស្រ្តាលី៕
ប្រែសម្រួល៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum