ស្មាតហ្វូន Oppo F7 ទើបសម្ពោធផ្លូវការ រាងរៅស្ទើរបេះបិទនឹង Vivo V9 ថែមទាំងមាន Face Unlock និង AI ទៀត
ស្មាតហ្វូនថ្មី Oppo F7 ពេលនេះត្រូវប្រកាសចេញផ្លូវការហើយ ដែលមានអេក្រង់ទំហំ ៦,២៣អ៊ីញកម្រិត Full HD+ 2280x1080px និងមានសមាមាត្រ 19:9 aspect ration។ ដូចអ្វីដែលយើងបានឃើញនៅក្នុងរូបបង្ហើប teaser កន្លងទៅអីចឹង វាជាទូរស័ព្ទមានគែមស្ដើងហើយនិងមានចំណុច notch នៅខាងលើ អាចថាស្រដៀងទៅនឹង iPhone X និងស្ទើរដូចបេះបិទទៅនឹងស្មាតហ្វូន V9 របស់ Vivo ដែលទើបចេញថ្មីៗដែរ។