Seagate ​ចេញ​លក់ Hard Disk ស៊េរី​ថ្មី​ដំបូង​​ផលិត​ពី​អេលីយ៉ូម ទំហំ 10TB​



​ក្រុមហ៊ុន Seagate ​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ Hard Disk drive ថ្មី​ដំបូង​ដែល​ផលិត​ពី​សារធាតុ​អេលីយ៉ូម​ទំហំ​ធំ ដែល​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ប្រើ​ក្នុង Data Center ​និង​កម្មវិធី​ជំនួយ​កិច្ចការ​សហគ្រាស​ផ្សេងៗ។ Drive ទំហំ​យ៉ាង​ធំ​ស្ថិត​ក្នុង​ក្រុម​អេលីយ៉ូម​របស់ Seagate នេះ​មាន​ទំហំ​រហូត​ដល់ 10TB អាច​ប្រកួតប្រជែង Hard Disk របស់​ក្រុមហ៊ុន Hitachi Global Storage Technology ( ជា​បុត្រ​សម្ព័ន្ធ​របស់ Western Digital) ដែល​ទើប​ប្រកាស​ចេញ​កាលពី​ខែ​មុន​បាន។ Hard Disk ​អេលីយ៉ូម​ផ្ទុក​ទិន្នន័យ​បាន 10TB ​របស់ Seagate ​នេះ ក៏​ដូច​ជា Drive របស់ HGST ដែរ ​គឺ​ត្រូវ​បាន​ផ្គុំ​ប្រើ​ដោយ​ឌីស​ចំនួន៧ ដែល​នីមួយៗ​មាន​ទំហំ 1.43TB ​និង​មាន 14-head។ ​យ៉ាងណា Hard Disk ថ្មី​នេះ មិន​ត្រូវការ​ប្រើ​បច្ចេកវិទ្យា​ជំនួស​ដោយ​ឌីស platter ​ដូច singled magnetic recording (SMR) ដើម្បី​អាច​ផ្ទេរ​ទិន្នន័យ​ទំហំ​ធំៗ​នោះ​ឡើយ ជាមួយ​បច្ចេកវិទ្យា Disk របស់ Seagate នេះ ថែមទាំង​ប្រើ​នូវ Perpendicular Magnetic Recording (PMR) សម្រាប់ Drive។ ​Drive ​សម្រាប់​ការ​ប្រើប្រាស់​តាម​ស្តង់ដារ​សហគ្រាស (Enterprise Capacity) Seagate 10TB នេះ ​ជា​ប្រភេទ Hard Disk 3.5-inch ​ហើយ​គាំទ្រ SATA 6 Gbps ឬ SAS 12 Tbps interfaces។ ក្រុមហ៊ុន Seagate ​បាន​អះអាង​ថា drive នេះ​មាន MTBF ចំនួន ២,៥លាន​ម៉ោង ហើយ​ត្រូវការ​ថាមពល​ទាប​ប៉ុណ្ណោះ​ក្នុង​ការ​ផ្គត់ផ្គង់ 1-terabyte ratio។ ​Hard Disk ​ថ្មី​របស់ Seagate ​នឹង​មាន​លក់​លើ​ទីផ្សារ​ទូលាយ​នៅ​ចុង​ត្រីមាស​ទី១ ឆ្នាំ២០១៦ នេះ​ហើយ៕
X
5s