ប្រទេសទាំង ១០ដែលមាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតច្រើនជាងគេលើលោក​



មានប្រទេសជាច្រើនដែលកំពុងវិនិយោគទៅលើប្រព័ន្ធអប់រំថ្នាក់ខ្ពស់ ហើយអ្នកដែលបញ្ចប់ថ្នាក់បណ្ឌិតក៏មានច្រើនផងដែរ។ តើប្រទេសមួយណាដែលមាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតច្រើនជាងគេ? បើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០១៤ របស់អង្គការសហប្រតិបត្តិការសេដកិច្ចនិងការអភិវឌ្ឍ (OECD) ខាងក្រោមនេះ គឺជាប្រទេសទាំង១០ ដែលមាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតច្រើនជាងគេ៖ ១) សហរដ្ឋអាមេរិក មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៦៧ ៤៤៩​ នាក់ ២) ប្រទេសអាឡឺម៉ង មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ២៨ ១៤៧នាក់ ៣) ចក្រភពអង់គ្លេស មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ២៥ ០២០​នាក់ ៤) ប្រទេសឥណ្ឌា មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ២៤ ៣០០នាក់ ៥) ប្រទេសជប៉ុន មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ១៦ ០៣៩​នាក់ ៦) ប្រទេសបារាំង មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ១៣ ៧២៩នាក់ ៧)​ ប្រទេសកូរ៉េខាងត្បូង មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ១២ ៩៣១នាក់ ៨) ប្រទេសអេស្បាញ មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ១០ ៨៨៩នាក់ ៩) ប្រទេសអ៊ីតាលី មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ១០ ៦៧៨នាក់ ១០) ប្រទេសអូស្រ្តាលី មាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៨ ៤០០នាក់៕ ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ world economic forum
X
5s