ប្រទេសដាណឺម៉ាកជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីករាយលើលោកកាលពីថ្មីៗនេះ
នេះបើយោងតាមគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសដាណឺម៉ាក បានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីករាយ ឬមានសុភមង្គលបំផុតលើលោកកាលពីថ្មីៗនេះ។
នេះបើតាមការសិក្សា ប្រទេសដាណឺម៉ាក ជាប់ឈ្មោះជាប្រទេសមួយដែលរីករាយលើលោកមិនមែនដោយសារតែប្រទេសនេះមានប្រព័ន្ធអប់រំនិងមន្ទីរពេទ្យល្អៗនោះទេ។ នេះដោយសារតែប្រជាជនប្រទេសនេះ មានរូបមន្តពិសេសមួយហៅថា«Hygge»។ «Hygge»មានន័យថាភាពស្និទ្ធស្នាលជាមួយមនុស្សនិងរីករាយជាមួយនឹងជីវិត។ វាអាចគ្រាន់តែអង្គុយផឹកកាហ្វេជជែកគ្នាលេងជាមួយមនុស្សជិតស្និតឬទទួលទានអាហារតាមសួនច្បារ។ល។
«Hygge»ជួយឲ្យមនុស្សមានទំនុកចិត្តលើគ្នា។ នេះបើតាមសម្ដីរបស់ប្រជាជននៃប្រទេសនេះ (Danes) ពួកគាត់សុទ្ធតែមានបុគ្គលដែលពួកគាត់អាចពឹងពាក់បានពេលមានអាសន្ន ហើយនេះហើយជារូបមន្តដែលធ្វើឲ្យប្រជាជនរីករាយក្នុងជីវិតរបស់ពួកគេ៕
ដោយ៖ អឹុង មុយយូ