លក្ខណៈ ៣យ៉ាងរបស់បុគ្គលជោគជ័យដែលអាចឲ្យពួកគេសម្រេចជោគជ័យបាន
តើអ្នកមានចម្ងល់ទេថា អត្តចរិតអ្វីខ្លះទៅដែលនាំឲ្យបុគ្គលជោគជ័យរបស់ពិភពលោកអាចទទួលជោគជ័យបាន ? ៣ចំណុចខាងក្រោមនេះនឹងផ្ដល់ជាគំនិតខ្លះៗសម្រាប់អ្នកសិក្សារៀនសូត្រពីបុគ្គលទាំងនោះបាន៖
១) បើកចិត្តគំនិតទូលំទូលាយ៖ មានអតីតស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អេបផលគឺលោក ស្ទីវចប ជាឧទាហរណ៍។ កាលពីឆ្នាំ១៩៨៣អេបផលបានបញ្ចេញនូវផលិតផលកុំព្យូទ័រផ្ទាល់ខ្លួនម៉ាកLISA ដែលនេះបានក្លាយជាការបដិវត្តដ៏ធំមួយរបស់អេបផលឲ្យឈានមុខគេក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យា។ អេបផលអាចសម្រេចជោគជ័យបែបនោះបានក៏ដោយសារតែលោកស្ទីវចបនិងក្រុមការងារបានបើកចិត្តគំនិតទូលំទូលាយខិតខំរចនាគំរូកុំព្យូទ័រផ្ទាល់ខ្លួនដែលថ្មីសន្លាងសម្រាប់អ្នកប្រើប្រាស់។
២) ការផ្ចង់ស្មារតី៖ ដូចជាបទពិសោធន៍របស់លោក Jeff Bezos ដែលជាមហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុន Amazon។ ពេលចាប់ផ្ដើមដំបូងលោកបានដាក់ចិត្តថាផ្ដោតទៅលើបញ្ហាតែមួយជាចម្បងដើម្បីអាចឲ្យអាជីវកម្មដែលនៅតូចនៅឡើយរបស់គាត់អាចដើរទៅមុខបាន ដែលបញ្ហាចម្បងនោះគឺជាការក្លាយជាក្រុមហ៊ុនលក់សៀវភៅតាមអនឡាញដ៏ធំជាងគេរបស់ពិភពលោក។ បន្តមកក្រុមហ៊ុនរបស់គាត់បានខិតខំយកចិត្តទុកដាក់ទៅលើការច្នៃប្រឌិតថ្មីៗដើម្បីបង្កើនបទពិសោធន៍របស់អតិថិជនឲ្យកាន់តែល្អប្រសើរជាងមុនរហូតបានធ្វើឲ្យAmazonបច្ចុប្បន្នក្លាយជាក្រុមហ៊ុនលក់សៀវភៅតាមអនឡាញដ៏ធំជាងគេបង្អស់របស់ពិភពលោកពិតមែន។
៣) ដាក់ខ្លួន៖ អ្នកប្រាកដជាធ្លាប់ស្គាល់មហាសេដ្ឋីរបស់អាមេរិកដ៏ល្បីល្បាញមួយរូបរបស់អាមេរិកគឺលោក Warren Buffett។ លោកមានទ្រព្យសម្បត្តិជិត៩០ពាន់លានដុល្លារ ដែលនេះបានធ្វើឲ្យគាត់ស្ថិតក្នុងចំណោមអ្នកមានទ្រព្យជាងគេបំផុតមួយរូបរបស់ពិភពលោក។ យ៉ាងណាមិញ គាត់នៅតែបន្តរស់នៅផ្ទះដ៏សាមញ្ញរបស់គាត់នៅឯទីក្រុងOmaha នៃរដ្ឋNebraska ដែលគាត់បានទិញវាតាំងពីឆ្នាំ១៩៥៨ ហើយសព្វថ្ងៃនេះវាមានតម្លៃត្រឹមតែ០.០០០១នៃទ្រព្យសម្បត្តិទាំងអស់របស់គាត់ប៉ុណ្ណោះ៕
ប្រភព៖ entrepreneur.com ប្រែសម្រួល៖ ស្រីពៅ