ចង់ជម្នះ Copy ទិន្នន័យចេញពី CD ដែលឆ្កូត ឬ CD ខូចអីចឹងប្រើកម្មវិធីពិសេសទាំង៦ នេះទៅមិនខុសទេ
ឌីស (Disc) គឺជាឧបករណ៍ media ល្អមួយក្នុងចំណោមឧបករណ៍ media ល្អបំផុតផ្សេងៗត្រូវបានប្រើសម្រាប់គោលបំណងរក្សាទុក ឬ backup ទិន្នន័យ ហើយបច្ចុប្បន្ននេះវាមានតម្លៃយ៉ាងធូរថ្លៃងាយនឹងទទួលយក។ CD-R អាចបើកឯកសារដែលបានរក្សាទុកនៅលើឌីសទំហំដល់ 700MB ខណៈ DVD-R អាចផ្ទុកច្រើនជាងនេះ ៦ដង យ៉ាងណាការ Burn ឌីសធ្វើឡើងបានតែម្ដង នោះវានឹងក្លាយជាឧបករណ៍សម្រាប់តែអាន (Read) ប៉ុណ្ណោះ។
យ៉ាងណា សព្វថ្ងៃនេះការរក្សាទុកទិន្នន័យនៅលើឌីសហាក់មិនសូវពេញនិយមដូចមុន ដោយសារឧបករណ៍រក្សាទុកទិន្នន័យប្រភេទ Flash ឬ External គឺមានភាពសាមញ្ញ ងាយស្រួល និងរហ័សក្នុងការប្រើប្រាស់ជាងឌីស។ ម្យ៉ាងរក្សាទុកនៅលើឌីស គឺពិបាកទុកដាក់ជាង ប្រសិនធ្វេសប្រហែសឱ្យឆ្កូត នោះអ្នកប្រហែលនឹងស្ដាយក្រោយដែលបាត់បង់ទិន្នន័យក្នុងឌីសបាន ព្រោះភ្នែករបស់ម៉ាស៊ីនចាក់ CD-ROM / DVD-ROM មិនអាច Read ស្គាល់ឡើយ។ ទំព័រនេះ យើងសូមណែនាំកម្មវិធីល្អៗចំនួន៦ សម្រាប់ជួយដល់ការ Copy ទិន្នន័យចេញពី CD ដែលឆ្កូត ឬខូចៗបាន៖
1) Roadkil’s Unstoppable Copier