Sharp ទើបចេញ Aquos S3 Mini ស្មាតហ្វូនគែមស្ដើងមាន notch ស្រដៀង iPhone X តម្លៃក្រោម $៣០០
ក្រុមហ៊ុន Sharp ថ្មីៗនេះទើបប្រកាសស្មាតហ្វូន Android ស៊េរីថ្មីស្ថិតក្នុងសែស្រឡាយ Aquos S3 ដែលជាជំនាន់ Mini ។ Sharp Aquos S3 Mini បង្ហាញខ្លួនជាមួយអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត FHD+ (2040x1080)px ។ ស្មាតហ្វូនគែមស្ដើងថ្មីរបស់ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុននេះ បំពាក់ដោយឈីប Qualcomm Snapdragon 630 មាន RAM 6GB និងអង្គចងចាំទំហំ 64GB ហើយក៏អាចបន្ថែម microSD ផងដែរ។