រាជធានី​ភ្នំពេញ​ ​​នឹង​​ដំឡើង​​ភ្លើង​ស្តុប​ចំនួន​១០០​កន្លែង​នៅ​ខែ ​កុម្ភៈ​ខាង​មុខ​​​



​ភ្លើង​ស្តុប​ចំនួន១០០កន្លែង​ ​នឹង​ត្រូវ​​ដំឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​​ក្នុង​ទិសដៅ​ដើម្បី​ ជួយ​កាត់បន្ថយ​ដល់​បញ្ហា​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) កាល​ពី​ថ្ងៃ​​ពុធ​​ទី​​១៣​ម្សិលមិញ​។ ​​​​គម្រោង​នេះ ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហការ​ពី អង្គការ​JICA ​របស់​​ជប៉ុន​ ​ហើយ​​ដោយ​​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៣​​​កន្លង​ទៅ​ ​​ ​តាម​រយៈ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ​នៅ​ក្នុង​អង្គប្រជុំ​​ជា​មួយ​គ្រប់​មន្ត្រី​ ​និង ក្រុម​ការងារ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ដែល​ពាក់​ព័ន្ធ​ ​និង តំណាង​អង្គការ Jica ​​ក្រុមហ៊ុន​កុងស៊ុលតង់ Mets និង ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ Mitsubishi Corporation។ ​អង្គការ​JIC​ ​នឹង​អនុវត្ត​គម្រោង​តំឡើង​ភ្លើង​ស្តុប​ថ្មី​នេះ ​នៅ​ខែ​កុម្ភៈ​ខាង​មុខ ​ក្រោយ​ពី​បាន​ចំណាយ​ពេល​សិក្សា​លម្អិត​ចាប់​តាំង​ពី​ខែ​មេសា ​ដល់​ខែសីហាឆ្នាំ២០១៥ ​កន្លង​ទៅ​៕ ដោយ៖ រតនា ​វិចិត្រ​
X
5s