ការយល់ខុសចំនួន ៣អំពីថ្មទូរស័ព្ទនិងមូលហេតុដែលវាមិនមែនជាការពិត
បច្ចុប្បន្ននេះយើងសង្កេតឃើញថាមានមនុស្សជាច្រើនដែលជាអ្នកប្រើប្រាស់បច្ចេកវិទ្យារបស់ទូរស័ព្ទsmartphone ហើយនេះក៏មានការយល់ច្រឡំជាច្រើនដូចគ្នាដែលបានកើតឡើងចំពោះអ្នកប្រើប្រាស់ដែលមានពាក់ព័ន្ធជាមួយនឹងបញ្ហាថ្មទូរស័ព្ទsmartphoneផងដែរ។ ខាងក្រោមនេះគឺជាការយល់ខុសចំនួន៣អំពីថ្មទូរស័ព្ទនិងមូលហេតុដែលវាមិនមែនជាការពិត៖
១) បើកមុខងារWi-fi searchingរហូតអាចធ្វើឲ្យថ្មទូរស័ព្ទឆាប់អស់បាន៖ ជាការពិតណាស់ ការស្វែងរកWi-fi អាចត្រូវការថាមពល ប៉ុន្តែវាមិនត្រូវការថាមពលច្រើនដូចដែលអ្នកគិតនោះទេ។ នៅពេលដែលអ្នកបានបើកមុខងារWi-fi searching ក្នុងទូរស័ព្ទរបស់អ្នក វាគ្រាន់តែធ្វើការស្វែងរកប្រភពណាដែលមានWi-fiនៅក្បែរៗអ្នក បន្ទាប់មកទូរស័ព្ទរបស់អ្នកនឹងបញ្ជូនសញ្ញារបស់វាទៅកាន់ប្រភពទាំងនោះប៉ុណ្ណោះឯង។
២) ដាក់ដំណើរការណ៍កម្មវិធី(App)តែមួយនឹងមិនអស់ថ្មប៉ុន្មាននោះទេ៖ សម្រាប់កម្មវិធីដទៃៗអាចនឹងមិនអស់ថ្មទូរស័ព្ទរបស់អ្នកច្រើននោះទេ ប៉ុន្តែកម្មវិធីដូចជាបណ្ដាញសង្គមFacebook នឹងប្រើប្រាស់ថាមពលថ្មរបស់អ្នកអស់ច្រើន។ លើសពីនេះទៅទៀត បើទោះជាអ្នកមិនបានដាក់ដំណើរការកម្មវិធីFacebookនេះក៏ដោយ តែបើអ្នកបានបើកអ៊ីនធឺណិត នោះកម្មវិធីនេះក៏នៅតែដំណើរការឥតឈប់ឈរដោយស្ងាត់ៗនៅពីក្រោយដែរ។ វាធ្វើការឆែកសារmessageរបស់អ្នក ធ្វើការ update status និងrefresh newsfeed របស់អ្នក។ បើអ្នកចង់រក្សាថាមពលថ្មរបស់ទូរស័ព្ទអ្នកឲ្យបានយូរអង្វែង នោះអ្នកអាចជ្រើសរើសលុបAppរបស់Facebookនេះចោល ហើយប្រើប្រាស់Facebookនៅលើweb browserវិញបាន។
៣) ខ្ញុំមិនគួរដាក់ទូរស័ព្ទសាកចោលមួយយប់ទល់ភ្លឺនោះឡើយ៖ បច្ចេកវិទ្យាឈ្លាសវៃដូចជាsmartphoneក្នុងពេលបច្ចុប្បន្ននេះ នឹងធ្វើឲ្យថ្មបញ្ឈប់ទទួលយកថាមពលពីការសាកថ្មដោយខ្លួនវាបានក្រោយពីវាបានទទួលយកថាមពលពេញហើយ។ មូលហេតុនេះហើយអ្នកមិនចាំបាច់ព្រួយបារម្ភថាការដាក់ទូរស័ព្ទសាកចោលដល់ភ្លឺអាចប៉ះពាល់ដល់គុណភាពថ្មរបស់អ្នកទៀតនោះឡើយ៕
ប្រភព៖ rd.com
ប្រែសម្រួល៖ ស្រីពៅ