​ធនាគារ​ពិភពលោក​អះអាង​ថា​ បរិយាកាស​​អាជីវកម្ម​កម្ពុជា​​មាន​ការ​ប្រសើរ​ឡើង​​គឺ​ជាប់​លេខ ១២៧​​



​ធនាគារ​ពិភពលោក​បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ប្រទេស​កម្ពុជា​បាន​បន្ត​​កែ​លម្អ​បរិយាកាស​​អាជីវកម្ម​ (business environment) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​​​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ "Doing Business 2016”​ ដែល​ទើប​នឹង​ចេញ​ផ្សាយ​ បាន​​ឱ្យ​​ដឹង​ថា​ ​​ក្នុង​ចំណោម​​ប្រទេស​ ១៨៩​ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​ ១២៧​នៅ​ឆ្នាំ ២០១៥​ នេះ​ ខណៈ​កាល​ពី​ឆ្នាំ​​ ២០១៤​ ​​នៅ​ឈរ​​​លេខ​រៀង​ទី​១៣៣។ របាយការណ៍​ដដែល​​ក៏​បាន​​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​នៅ​ពេល​អនាគត​​​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​នឹង​មាន​ឱកាស​​​កែ​​លម្អ​បរិយាកាស​អាជីវកម្ម​បន្ថែម​ទៀត​។ និយាយ​ដោយ​ឡែក​ គឺ​​ប្រទេស​ទាំង​អស់​នេះ​គ្រាន់​តែ​លុប​ចោល​ការ​តម្រូវ​​ទុន​អប្បបរមា​ដើម្បី​​បើក​អាជីវកម្ម​ថ្មី​មួយ​ជា​ការ​ស្រេច។ សូម​បញ្ជាក់​ថា​ តាម​របាយការណ៍​ដដែល​ គឺ​​ប្រទេស​សិង្ហបុរី​នៅ​ឈរ​លេខ​មួយ​នៅ​ក្នុង​លោក​ដែល​មាន​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ​បំផុត​នៅ​ឈរ​ពី​ក្រោយ​ដោយ​​ប្រទេស​នូវែលហ្សេឡង់​ ដាណឺម៉ាក​ កូរ៉េខាងត្បូង​ និង​ចិន​ហុងកុង៕ ​

X
5s