Apple បញ្ជាក់ឱ្យដឹងមុនថា នឹងមានព្រឹត្តិការណ៍មួយនៅថ្ងៃ២៧ មីនា អាចជាថ្ងៃវែកមុខ MacBook ធូរថ្លៃ និងសមិទ្ធផលផ្សេងៗ
Apple បានប្រកាសឱ្យដឹងជាសាធារណៈថា ក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍មួយថ្ងៃទី២៧ ខែមីនាសប្ដាហ៍ក្រោយ។ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងមុនថា នឹងមានអ្វីថ្មី សម្រាប់បង្ហាញជូនសាធារណៈជននោះទេ។ ព្រឹត្តិការណ៍ខាងមុខនេះ នឹងផ្ដោតលើការផ្ដល់គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ដូចទៅនឹងឃ្លាបញ្ជាក់ថា “creative ideas for teachers and students” ។