មហាសេដ្ឋីផុតលេខទាំង ១០រូបរបស់ប្រទេសចិន​



បើយោងតាមរបាយការណ៍ចុងក្រោយរបស់ Wealth-X ដែលបានរកឃើញថា ប្រទេសចិនគឺមានបណ្ដុំមហាសេដ្ឋីចំនួន ២៤៩រូប ក្នុងចំណោមមហាសេដ្ឋីសរុប ២ ៤០០រូបនៅលើពិភពលោក។  នៅប្រទេសចិន មានមហាសេដ្ឋីដែលបង្កើតទ្រព្យដោយខ្លួនឯងមានប្រមាណ ៩៤% និងមហាសេដ្ឋីទទួលបានពីកេរមរតកមានប្រហែល ២% និង ៤%ទៀតគឺជាមហាសេដ្ឋីដែលកើតដោយកេរមរតកនិងបង្កើតទ្រព្យដោយខ្លួនឯង។ ខាងក្រោមនេះ គឺជាមហាសេដ្ឋីទាំង ១០រូបរបស់ប្រទេសចិន៖ ១) លោក Huateng Ma មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១.៨ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Huateng Ma គឺជានាយកប្រតិបត្តិរបស់ Tencent ដែលជាក្រុមហ៊ុនអិនធឺណែតដ៏ធំជាងគេក្នុងពិភពលោក និងមានសេវាកម្មផ្សេងៗជាច្រើនទៀត។ ២) លោក Jack Ma មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០.២ ពាល់លានដុល្លារ (ប៊ីលាន)។ លោក Jack Ma កើតក្នុងខេត្ត Zheijang ប្រទេសចិនក្នុងឆ្នាំ ១៩៦៤។ លោកបានចាប់ផ្ដើមមុខរបរដំបូងរបស់លោកជាគ្រូបង្រៀន ប៉ុន្តែបច្ចុប្បន្នលោកជានាយកប្រតិបត្តិរបស់ Alibaba Group។ ៣) លោក Hui Ka Yan មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧.៥ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Hui Ka Yan កើតក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្ត Henan ប្រទេសចិន ក្នុងឆ្នាំ ១៩៥៨។ បច្ចុប្បន្នលោកជាប្រធានអ្នកអភិវឌ្ឍអចលនៈទ្រព្យចិនរបស់ក្រុមហ៊ុន Evergrande Real Estate Group។ ៤) លោកស្រី Yang Huiyan មានទ្រព្យសម្បត្តិសរុបប្រមាណ ២០.៧ ពាន់លានដុល្លារ (ប៊ីលាន)។ លោកស្រី Yang Huiyan គឺជាអនុប្រធានរបស់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនៈទ្រព្យ ដែលបានបង្កើតឡើងដោយឪពុករបស់លោកស្រីក្នុងឆ្នាំ ១៩៩២។ ៥) លោក Wang Jianlin មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨.១ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Wang Jianlin កើតក្នុងឆ្នាំ ១៩៥៤។ បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនៈទ្រព្យដ៏ធំមួយក្នុងប្រទេសចិន។ ៦) លោក Ding Lei មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧.២ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Ding Lei គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណេតចិន NetEase ។ ៧) លោក Li Hejun មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥.៥ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Li Hejun បានបង្កើតក្រុមហ៊ុន Hanergy ក្នុងឆ្នាំ ១៩៩១ ជាមួយទឹកប្រាក់ ៨០០០ ដុល្លារដោយខ្ចីលុយពីគ្រូសកលវិទ្យាល័យរបស់លោក។ បច្ចុប្បន្ន លោក គឺជាប្រធានក្រុមហ៊ុន Hanergy ដែលជាក្រុមហ៊ុនផលិតថាមពលឡើងវិញឈានមុខគេក្នុងពិភពលោក។ ៨) លោក Lei Jun មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥.១ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Lei Jun ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi។ ៩) លោក Zhang Zhidong មានទ្រព្យសម្បត្តិសរុបប្រមាន ១៥ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Zhang Zhidong ជាសហស្ថាបនិករបស់ក្រុមហ៊ុន Tencent។ ១០) លោក Yan Jeihe មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤.១ ពាន់លានដុល្លារ (ប៊ីលាន)។ លោក Yan Jeihe ជាស្ថាបនិករបស់ China Pacific Construction Group ៕   ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ cnbc.com
X
5s