ដំបូន្មានអាជីវកម្មចំនួន ៣ ពីលោក Darren Hardy អតីតអ្នកចេញផ្សាយទស្សនាវដ្ដី SUCCESS magazine​



លោក Darren Hardy គឺជា​អ្នក​និពន្ធ​មួយ​រូប​របស់​អាមេរិក ជា​វាគ្មិន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ហើយ​ក៏​ជា​អតីត​អ្នក​ចេញ​ផ្សាយ​ទស្សនាវដ្ដី​ដែល​មាន​ឈ្មោះ​ថា SUCCESS magazine ផង​ដែរ។

ប៉ុន្តែ​លោក​ក៏​មាន​ដំបូន្មាន​មួយ​ចំនួន​សម្រាប់​សហគ្រិន​ជំនាន់​ក្រោយ​ចងចាំ​ទុក​ដែរ ហើយ​ខាងក្រោម​នេះ ​គឺជា​ដំបូន្មាន​សំខាន់ៗ​ចំនួន​ ៣ ​របស់​គាត់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ​success.com៖ 

១) កុំ​ភ្លេច​ពី​មូលហេតុ​ដំបូង​របស់​អ្នក​ឲ្យ​សោះ៖ នៅ​ក្នុង​ដំណើរ​អាជីវកម្ម អ្នក​ប្រាកដ​ជា​ត្រូវ​ឆ្លងកាត់​បញ្ហា​ជាច្រើន​ដែល​មាន​បញ្ហា​មួយ​ចំនួន​អាច​នឹង​ផ្លាស់ប្ដូរ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ងាក​រេ​បាន។ ហេតុនេះ​អ្នក​ត្រូវ​តែ​មាន​គោលជំហរ​រឹងមាំ​ជានិច្ច និង​ដាស់តឿន​រំលឹក​ខ្លួនឯង​ពី​មូលហេតុ​ដំបូង​ដែល​នាំឲ្យ​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​មួយ​នោះ​ឡើង។

២) ចូរ​ព្យាយាម​ស្វែងរក​ឲ្យ​ឃើញ​នូវ​សក្ដានុពល​ពិត​ប្រាកដ​ដែល​អ្នក​មាន៖ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​នូវ​សក្ដានុពល​អ្វី​ម្យ៉ាង​ដែល​អាច​ឲ្យ​ពួកគេ​សម្រេច​នូវ​ភាព​អស្ចារ្យ​សម្រាប់​ជីវិត​របស់​ខ្លួនឯង។ អ្នក​ក៏​ដូចគ្នា​ដែរ។ អ្នក​ត្រូវ​ព្យាយាម​ស្វែងរក​នូវ​សក្ដានុពល​ឬ​សមត្ថភាព​ពិសេស​របស់​អ្នក បន្ទាប់​មក​ខិតខំ​ដុសខាត់​សំលៀង​វា​ជានិច្ច​ដើម្បី​ប្រើប្រាស់​បង្កើត​ជា​ប្រយោជន៍​ធំធេង។

៣) ធ្វើ​នូវ​រឿង​ដែល​ត្រឹមត្រូវ៖ អ្នក​អាច​មាន​ទេពកោសល្យ​ខ្លាំង​ពូកែ​ជាង​អ្នកដទៃ​ទៀត ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ឥរិយាបថ​របស់​អ្នក អត្តចរិត​ខាងក្នុង​ដែល​ជា​ធាតុ​ពិត​របស់​អ្នក គឺជា​គុណ​តម្លៃ​សម្រាប់​អ្នក​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប។ ហេតុនេះ​ចូរ​ដាស់តឿន​ខ្លួនឯង​ថា​កុំ​ភ្លេច​នូវ​តម្លៃ​របស់​ខ្លួន ហើយ​បាត់បង់​មនសិការ​និង​គុណធម៌​ឲ្យ​សោះ៕

ដោយ​៖ ស្រីពៅា

X
5s