តាក់ស៊ី (Taxi) ផ្លូវអាកាសរបស់ Larry Page ឥឡូវនេះទទួលបានការអនុម័តច្បាប់ក្នុងប្រទេសនូវែលហ្សេឡង់ហើយ !
ត្រឡប់ទៅកាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ដំណឹងដំបូងដែលថា សហស្ថាបនិករបស់ Google លោក Larry Page បានធ្វើការស្ងាត់ៗជុំវិញគម្រោងអភិវឌ្ឍយានហោះ ដោយបោះទុនលើក្រុមហ៊ុនចំនួនពីរ។ ឥឡូវនេះ មួយក្នុងចំណោមក្រុមហ៊ុនទាំងនេះគឺ Kitty Hawk ប្រហែលនឹងចាប់ផ្ដើមធ្វើតេស្តសេវាកម្មតាកស៊ីហោះរបស់ខ្លួននៅប្រទេសនូវែលហ្សេឡង់ ដែលជាផ្នែកមួយនៃដំណើរការអនុម័តច្បាប់បន្តបន្ទាប់ស្ដីពីកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់ប្រទេសនេះ។