Laptop ល្អបំផុត ៧ម៉ូដែលស៊ីដាច់គេ ប្រចាំឆ្នាំ២០១៥ តើមាន MacBook អត់?
ក្នុងឆ្នាំ២០១៥ ដែលទើបកន្លងផុតទៅនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាកល្បីៗលើលោក សុទ្ធតែបានប្រឹងប្រែង នឹងសំញែងចេញសមិទ្ធផលទាំងនោះ ដាក់គ្នា អួតគ្នាពីការឌីហ្សាញ មុខងារ និងសមត្ថភាពទាំង hardware និង software។ តើកុំព្យូទ័រម៉ូដែលណាខ្លះ បានជាប់ឈ្មោះជា Laptop ល្អបំផុតស៊ីដាច់គេ ក្នុងឆ្នាំ២០១៥? អីចឹងមកស្វែងយល់ ៧ម៉ូដែលខាងក្រោមទាំងអស់គ្នា៖
១) Best Workstation
MacBook Pro 15'' Retina ចេញពាក់កណ្ដាលឆ្នាំ២០១៥
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-អង្គប្រតិបត្តិល្បឿនលឿន, បង្កើតឡើងយ៉ាងពិសេស គុណភាពខ្ពស់ បំពេញមុខងារបានល្អ
-មាន trackpad ល្អបំផុតប្រៀបធៀបនឹងទីផ្សារបច្ចុប្បន្ន ហើយថ្មីៗនេះទើបតែបានបន្ថែមការគាំទ្រForce Touch របស់ Apple
-OS X មើលទៅពិតជាស្អាត និងបំពេញការទស្សនាក្រាហ្វិកយ៉ាងល្អដោយសារអេក្រង់ Retina display។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ល្អឥតខ្ចោះនៅត្រង់ការជួយបំពេញកិច្ចការ (performance) បានយ៉ាងល្អ និងកាន់ថ្ម។ យ៉ាងណាវាមានអង្គប្រតិបត្តិត្រឹមតែប្រភេទ Haswell ប៉ុណ្ណោះ ដែលកុំព្យូទ័រដទៃនៅលើទីផ្សារបច្ចុប្បន្ន អាចមានសមត្ថភាពខ្ពស់ជាងបាន
២) Best Windows Workstation
Lenovo ThinkPad T450s
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
ជាកុំព្យូទ័រភ្ជាប់ភ្លើង backlit និង spill នៅលើ keyboard ងាយស្រួលប្រើនៅទីងងឹត ហើយត្រូវបានផលិតឡើងយ៉ាងមានគុណភាព មានសញ្ញាប័ត្រ MIL-SPEC 810G និងមានថាមពលថ្មខ្លាំង។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ល្អឥតខ្ចោះនៅត្រង់ការជួយបំពេញកិច្ចការ (performance) បានយ៉ាងល្អ កាន់ថ្មល្អ និងមានរន្ធ M.2 slot ងាយស្រួលបន្ថែមអង្គចងចាំ។ យ៉ាងណា គេពុំអាច upgrade កម្រិតបង្ហាញរូបអេក្រង់ឱ្យលើសពី 1080p នោះទេ។
៣) Best Ultraportable
Dell XPS 13 ស៊េរីឆ្នាំ២០១៥ (Edition)
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-មានផ្ទៃគែមអេក្រង់ស្ដើងទាន់សម័យ ទំហំតូច ទម្ងន់ស្រាល តែអេក្រង់ធំល្មម។ តួរបស់វាផលិតពីអាលុយមីញ៉ូម និងសារធាតុកាបូនហ្វៃប៊ឺ កាន់តែពិសេសគឺមានថាមពលថ្មខ្លាំង។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ត្រូវបានផលិតឡើងជាមួយភាពរឹងមាំ ភ្ជាប់អេក្រង់ QHD និង touchscreen ហើយអាច upgrade ក្រាហ្វិកបាន។ យ៉ាងណាវាពុំមាន Webcam ហើយមិនអាចបន្ថែម RAM ឡើយ។
៤) Best Ultraportable for Mac Users
MacBook Air 13.3” (ចេញដើមឆ្នាំ២០១៥)
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
ត្រូវបានផលិតតាមស្តង់ដារ ក្នុងកម្រាស់ស្ដើង និងទម្ងន់ស្រាល ហើយអាយុកាលរបស់ថ្មក៏កាន់បានយូរ។ វាជួយដល់លោកអ្នកបំពេញកិច្ចការបានយ៉ាងល្អ ជាមួយអង្គប្រតិបត្តិ Fast storage។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-មានភ្លើងនៅលើ Keyboard (backlit) មានតួផលិតពីអាលុយមីញ៉ូមសុទ្ធសាធ។ យ៉ាងណាកម្រិត resolution របស់អេក្រង់ហាក់ហួសសម័យបន្តិចហើយគឺត្រឹមតែ 1440x900px ប៉ុណ្ណោះ។
៥) Best Gaming Laptop
Asus ROG G751JY-DH71
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-គាំទ្រក្រាហ្វិក Nvidia G-Sync ខ្លាំងសម្រាប់សមត្ថភាពលេងហ្គេម អេក្រង់ស្អាតល្អ មានប្រព័ន្ធជួយរក្សាភាពត្រជាក់ មានអង្គផ្ទុកទិន្នន័យប្រភេទ blazing-fast SSD ត្រូវបានផលិតយ៉ាងមានគុណភាពខ្ពស់ ហើយតម្លៃអាចប្រកួតប្រជែងទីផ្សារ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-Keyboard អាចត្រូវគេបន្ថែមស្ទីល និងកំណត់ការប្រើប្រាស់បាន មាន trackpad និង speaker គុណភាពខ្ពស់។ យ៉ាងណា ម៉ូដែលនេះនៅមានបញ្ហាបន្តិចត្រង់អាយុកាលនៃថ្ម។
៦) Best Budget Laptop
Asus Zenbook UX305 / UX305FA
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-បំពាក់អេក្រង់ Full HD, RAM 8GB អង្គផ្ទុកទិន្នន័យ SSD ទំហំ 256GB តែតម្លៃក្រោម ៧០០ដុល្លារ។ វាមានរូបរាងស៊ីវិល័យ ទម្ងន់យ៉ាងស្រាល ត្រូវបានឌីហ្សាញពុំមានភ្ជាប់កង្ហារឡើយ ដែលធ្វើឲ្យ Laptop ដំណើរការស្ងាត់ល្អ ពិសេសថ្មកាន់បានយូរ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-មានជម្រើសរន្ធតំណភ្ជាប់ USB Ethernet adapter។ យ៉ាងណា វាពុំជា Laptop ភ្ជាប់អង្គប្រតិបត្តិជំនាន់ចុងក្រោយនោះទេ (Core M)។
៧) Best Chromebook
Toshiba Chromebook 2
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-ភ្ជាប់អេក្រង់សមត្ថភាពល្អបំផុត Full HD សម្រាប់ខ្ទង់តម្លៃល្មមទិញប្រើ ត្រូវបានផលិតមានភាពរឹងមាំ គុណភាពខ្ពស់ ភ្ជាប់ keyboard អស្ចារ្យ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-កាន់ថ្មបានល្អ។ យ៉ាងណាវាបំពាក់ប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលជា Platform មួយមានព្រំដែនក្នុងការប្រើប្រាស់ ប៉ុន្តែប្រសិនបើអ្នកយល់ដឹងពីសមត្ថភាពរបស់វាជាមុន ទើបសម្រេចចិត្តទិញប្រើ នោះអ្នកមុខជានឹងទាញប្រយោជន៍ពីវាបានសមរម្យតាមដែនការងាររបស់អ្នក៕