Oppo F7 ត្រូវ​ប្រកាស​ចេញ​​ឌីហ្សាញ​​​គែម​អេក្រង់​ស្ដើង ​កាមេរ៉ា Selfie ដល់​ទៅ 25MP ហើយ​អេក្រង់​​ឆក (notch)​ ដូច iPhone X​



Oppo ​ថ្មីៗ​នេះ​បាន​បង្ហាញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល Oppo F7 ​នៅ​មុន​ព្រឹត្តិការណ៍​សម្ពោធ​ផ្លូវការ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ចុង​ខែ​មីនា​នេះ។ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ នឹង​ចេញ​លក់ Oppo F7 ​លើ​ទីផ្សារ​ឥណ្ឌា​ចាប់ពី​ថ្ងៃ​ទី២៦ ខែ​មីនា​នេះ ហើយ​ពេល​នោះ​លក្ខណសម្បត្តិ​លំអិត​នៅ​លើ​ស្មាតហ្វូន Android ​ថ្មី​នេះ​នឹង​ត្រូវ​បង្ហាញ​ជាក់លាក់។ ស្មាតហ្វូន Oppo F7 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ ៦,២អ៊ីញ​កម្រិត 2280x1080px ​ហើយ​នឹង​មាន​សមាមាត្រ 19:9 aspect ratio ។ តាមរយៈ​រូប​ខាង​លើ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រចនាបថ​ផ្ទៃ​មុខ​របស់​ស្មាតហ្វូន​ចិន​នេះ ដែល​មាន​ចំណុច​ឆក (notch) ដូច​រូបរាង​ឌីហ្សាញ​នៅ​លើ iPhone X ដែរ។

​ចំណុច​ឆក (notch) ​ហាក់​ជា​ចំណុច​ក្ដៅ ​កំពុង​ត្រូវ​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ Android កំពុង​ខ្ចី​យក​ទៅ​ប្រើ​នៅ​លើ​ស្មាតហ្វូន​ស៊េរី​ក្រោយៗ​របស់​ខ្លួន ដែល​តាម​ពិត​ស្ទីល​ឌីហ្សាញ​បែប​នេះ ត្រូវ​បាន​ប្រើ​នៅ​លើ​នៅ​លើ​ស្មាតហ្វូន Android ចំនួន​ពីរ​រួច​មក​ហើយ គឺ Essential Phone និង LEAGOO S9។ Oppo F7 ​នឹង​មាន​កាមេរ៉ា​មុខ​ទំហំ​ដល់ 25MP ដែល​ផលិត​ផ្ដោត​លើ​ការ​ថត​រូប selfie ។ ​ក្រុមហ៊ុន Oppo ​នឹង​ចេញ​លក់​ស្មាតហ្វូន​ស៊េរី​ថ្មី Oppo F7 ​លើ​ទីផ្សារ​ឥណ្ឌា​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា​ខាង​មុខ ហើយ​ពេល​នោះ​យើង​នឹង​បាន​ដឹង​លំអិត​អំពី​លក្ខណៈ​សម្បត្តិ​ផ្លូវការ​លើ​ស្មាតហ្វូន​រាង​ឡូយ ស្រដៀង iPhone X នេះ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Android Central
X
5s