បិតា​រូប​វិទ្យា និង​អ្នក​ស្រាវជ្រាវ​​ លោក Stephen Hawking បាន​ទទួល​មរណៈ​ភាព​ក្នុង​វ័យ​ ៧៦​ឆ្នាំ​



បិតា​រូប​វិទ្យា​ និង ​អ្នក​ស្រាវជ្រាវលោក Stephen Hawking ​ដែល​ជា​ម្ចាស់​សៀវភៅ​ A brief history of time និង​​មាន​​​ស្នាដៃ​រក​ឃើញ​​ទ្រឹស្ដី​ទាក់​ទង​ទៅ​នឹង​រន្ធ​ខ្មៅ​ ( Black hold) ក្នុង​លំហអាកាស បាន​ទទួល​មរណៈ​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា ឆ្នាំ​២០១៨នេះ។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ BBC។ បើ​ទោះ​បី​ជា​​លោក Stephen Hawking ​ពិការ មិន​អាច​ដើរ​បាន មិន​អាច​និយាយ​បាន​ ប៉ុន្តែ​លោក​នៅ​តែ​ជឿជាក់​ថា​មនុស្ស​គ្រប់​រូបមាន​ឱកាស​ជោគជ័យ​លើ​ផ្នែក​ណា​មួយ​។ ​​​​​​កន្លង​មក​ បើ​ទោះ​បី​ជា​ជីវិត​របស់​លោក​ជួប​ឧបសគ្គ​ខ្លាំង​​យ៉ាង​ណា​ក៏​ដោយ លោក​មិន​ដែល​បោះ​បង់​ការ​ព្យាយាម​នោះ​ទេ។ ពេល​ដែល​លោក Stephen Hawking ​​អស់​សង្ឃឹម​ក្នុង​ជីវិត លោក​តែង​តែ​សម្លឹង​ទៅ​​​លើ​ដើម្បី​រក​ក្ដី​សង្ឃឹម​ មិន​មែន​មើល​ក្រោម​​ហើយ​មិន​ហ៊ាន​បន្ត​ដំណើរ​ទៅ​មុខ​នោះ​ទេ៕ ដោយ​៖ អឹុង មុយយូ ​​​​
X
5s