ឧបករណ៍ចេញថ្មីរបស់ Toshiba នេះ ត្រូវគេរំពឹងថា នឹងអាចមកជំនួស Laptop ថ្ងៃណាមួយបាន !
ក្រុមហ៊ុន Client Solution Division (CSD) របស់ Toshiba ថ្មីៗនេះបានណែនាំឧបករណ៍ Wearable ជំនាន់ថ្មីសម្រាប់ដំណោះស្រាយបង្ហាញទិដ្ឋភាពពិត Augmented Reality Solution ដែលច្របាច់បញ្ចូលគ្នារវាងប្រព័ន្ធ Microsoft Windows 10 ជាមួយវ៉ែនតាឆ្លាតវៃ smart glass។ ឧបករណ៍នេះមានឈ្មោះថា Toshiba dynaEdge AR Smart Glass អមជាមួយអេក្រង់ dynaEdge AR100 Head Mounted Display (HMD) ដំណើរការបានដោយមានប្រព័ន្ធកុំព្យូទ័រប្រភេទតូច Mobile mini PC ឱ្យឈ្មោះថា dynaEdge DE-100 ដែលប្រើជាប្រព័ន្ធ Wearable PC System បាន។