Ford កំណត់ថ្ងៃចេញលក់ Ford Mustang ជំនាន់ពិសេស Special Edition ឆ្នាំ២០១៩ ចាប់ពីខែមិថុនា'២០១៨ នេះ (Video)
ក្រុមហ៊ុនរថយន្ត Ford ថ្មីៗនេះបានប្រកាសឱ្យដឹងជាសាធារណៈថា នឹងបន្ថែមស៊េរីរថយន្ត Mustang ជំនាន់ edition ពិសេសសម្រាប់ដាក់ឱ្យចរាចរនៅលើទីផ្សារក្នុងឆ្នាំ២០១៩ ខាងមុខ។ Ford Mustang ជំនាន់ special edition នេះ នឹងបំពាក់ជាមួយម៉ាស៊ីន 5.0L កម្លាំង ៤៦០សេះ កម្លាំងរមូល ៤៧០ញូវតុនម៉ែត្រប្រភេទ V8 engine។
https://youtu.be/Ny3yocV_B4A
ល្បឿនអតិបរមានៅលើរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុនអាមេរិកនេះគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ហើយប្រើចង្កឹះលេខ ៦លេខ។ វាជារថយន្តជំនាន់ពិសេសសម្រាប់ដាក់ឱ្យចរាចរនៅលើទីផ្សាររដ្ឋកាលីហ្វ័រញ៉ា (California Special)។ រថយន្តថ្មីនេះ ត្រូវបានរចនារូបរាងទាន់សម័យ ស័ក្ដិសមសម្រាប់យុវវ័យសម័យថ្មី ជារថយន្តបើកដំបូលលើ។
ផ្នែកខាងក្នុងរថយន្ត សង្កេតឃើញវាបំពាក់ដោយកៅអីខ្មៅបែប Miko suede-trimmed seat រំលេចដោយអក្សរ GT/CS និងមានថ្នេរក្រហមមើលទៅពិតជាទាន់សម័យផ្ដល់អារម្មណ៍ជារថយន្តទំនើបមួយក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រុមហ៊ុន Ford បានបញ្ជាក់ជម្រើសពណ៌ថ្មីមាននៅលើរថយន្ត Mustanges ស៊េរីឆ្នាំ២០១៩ របស់ខ្លួន គឺមានពណ៌ខៀវ Velocity Blue និងមានបៃតងផងដែរ។ ស៊េរីរថយន្ត Mustang ម៉ូដែលឆ្នាំ២០១៩ នេះនឹងត្រូវដាក់ឱ្យចរាចរលើទីផ្សារចាប់ពីរដូវក្ដៅ (អំឡុងខែ មិថុនា កក្កដា និងខែសីហា) ឆ្នាំ២០១៨ នេះ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Ford