ពាក្យ៥ឃ្លាដែលអាចពង្រឹងកម្លាំងចិត្តអ្នកឲ្យរឹងមាំក្នុងជីវិត
១) "បើសិនជាអ្នកមិនចាកចេញពីប្រអប់មួយដែលអ្នកធ្លាប់បានលូតលាស់ធំធាត់កន្លងមកទេ នោះអ្នកនឹងមិនអាចយល់ដឹងបានឡើយថាតើពិភពលោកនេះធំធេងប៉ុណ្ណា"។ Angelina Jolie
២) "រៀងរាល់ពេលដែលខ្ញុំវង្វេង ខ្ញុំតែងតែដកចេញផែនទីរបស់ខ្ញុំហើយសម្លឹងមើលទៅកាន់វា។ ខ្ញុំសម្លឹងមើលវារហូតទាល់តែខ្ញុំអាចដាស់តឿនខ្លួនឯងថាឆាកជីវិតនេះគឺជាដំណើរផ្សងព្រេងដ៏ធំធេងមួយ មានរឿងជាច្រើនដែលត្រូវធ្វើនិងត្រូវឃើញ"។ Angelina Jolie
៣) "ជំហានដំបូងបំផុតគឺអ្នកត្រូវតែនិយាយថាអ្នកអាចធ្វើវាបាន"។ Will Smith
៤) "សេចក្ដីភ័យខ្លាចមិនមែនជាការពិតនោះឡើយ។ មានកន្លែងតែមួយគត់ដែលសេចក្ដីភ័យខ្លាចអាចនៅបាននោះគឺជាការគិតរបស់យើងចំពោះពេលអនាគត។ វាគ្រាន់តែជាផលិតផលដែលចេញមកពីការស្រមើស្រមៃរបស់យើង ដែលធ្វើឲ្យយើងភ័យខ្លាចនូវរឿងរ៉ាវដែលមិនបានកើតឡើងក្នុងបច្ចុប្បន្នកាល ហើយក៏ប្រហែលជានឹងមិនកើតឡើងនៅពេលអនាគតដែរ។ ចូរកុំយល់ច្រឡំលើខ្ញុំ គ្រោះថ្នាក់គឺជាការពិត យ៉ាងណាមិញភាពភ័យខ្លាចគឺជាជម្រើស"។ Will Smith
៥) "រាល់បញ្ហាគ្រប់យ៉ាងសុទ្ធតែជាអំណោយ ព្រោះថាបើមិនមានបញ្ហាទេ នោះយើងក៏មិនអាចរីកចម្រើនបាននោះដែរ"។ Tony Robbins
ប្រភព៖ goalcast ប្រែសម្រួល៖ ស្រីពៅ