Samsung ត្រៀមចេញលក់ទូរទស្សន៍បច្ចេកវិទ្យាថ្មីផ្គុំគ្នា The Wall ទំហំដល់ ១៤៦អ៊ីញនៅខែសីហា ២០១៨
នៅក្នុងពិព័រណ៍អេឡិចត្រូនិក CES កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Samsung បានធ្វើបទបង្ហាញរួចហើយនូវទូរទស្សន៍ស៊េរីថ្មីទំនើបចុងក្រោយរបស់ខ្លួន The Wall ដែលមានទំហំយក្សរហូតដល់ ១៤៦អ៊ីញ។ វាគឺជាប្រភេទទូរទស្សន៍ម៉ូឌុល (modular TV) ដែលអាចប្រើជាមួយបន្ទះអេក្រង់ស្ដើងខុសៗគ្នា ដែលអាចកិបភ្ជាប់ទៅនឹងអេក្រង់តែមួយ ក្នុងទំហំជាង ១០០អ៊ីញ។