Huawei P20, P20 Lite និង P20 Pro លេចរូប render ព្រំគ្នាទាំង ៣ម៉ូដែល អា Pro ប្រើកាមេរ៉ាដល់ទៅបី
នៅមុនព្រឹត្តិការណ៍ប្រកាសស្មាតហ្វូនស៊េរីថ្មីរបស់ Huawei ថ្ងៃទី២៧ មីនាខាងមុខ គណនី Evan Blass នៃបណ្ដាញសង្គម Twitter ស្រាប់តែបង្ហោះចេញរូប render អំពីស៊េរី P20 ទាំង ៣ម៉ូដែល គឺ Huawei P20, P20 Lite និង P20 Pro ។