ស្រោម AudioMod នឹងបណ្ដុះរន្ធកាស 3.5mm នៅលើ iPhone X របស់លោកអ្នកលក់បញ្ចុះថ្លៃដល់ទៅ ៥០% (Video)
ម្ចាស់ iPhone ទំនើបៗប៉ុន្មានស៊េរីចុងក្រោយ ដែលប្រើរន្ធកាស Lighting (ចាប់ពីជំនាន់ iPhone 7 ឡើងទៅ) ប្រហែលនៅមានអារម្មណ៍ទើសចិត្តដែលគ្មានរន្ធកាសមូល 3.5mm ដែលខ្សែកាសភាគច្រើនប្រើ។ ប្រសិនបើលោកអ្នកនៅតែត្រូវការរន្ធកាស 3.5mm នៅលើ iPhone X ក៏ដូចជា iPhone ចាប់ពីជំនាន់ 7 នោះ អ្នកអាចប្រើស្រោមទូរស័ព្ទថ្មី AudioMod នេះបាន។