ពាក្យ ៨ឃ្លាដែលអាចជំរុញកម្លាំងចិត្តអ្នកឲ្យពុះពារទៅមុខជានិរន្តនៅក្នុងជីវិត
១) "អាចធ្វើជាខ្លួនឯងពិតប្រាកដនៅក្នុងពិភពលោកមួយដែលចេះតែព្យាយាមកែតម្រូវអ្នកឲ្យទៅជាអ្វីផ្សេងបាន គឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយ"។ Ralph Waldo Emerson
២) "ពេលវេលារបស់យើងខ្លីណាស់ ដូច្នេះហើយចូរកុំខ្ជះខ្ជាយពេលវេលានេះដើម្បីរស់នៅជីវិតរបស់អ្នកដទៃឲ្យសោះ"។ Steve Jobs
៣) "ខ្ញុំគិតថារង្វាន់សម្រាប់ការចូលឲ្យចុះជាមួយអ្នកដទៃគឺជាការស្រឡាញ់ពីមនុស្សគ្រប់គ្នា លើកលែងតែអ្នកខ្លួនឯងម្នាក់គត់"។ Rita Mae Brown
៤) "អ្នកអាចកាត់ផ្កាទាំងអស់ចោលបាន តែអ្នកមិនអាចបញ្ឈប់រដូវផ្ការីកមិនឲ្យមកបាននោះទេ"។ Pablo Neruda
៥) "អ្វីក៏ដោយដែលចិត្តអាចស្រមៃនិងជឿជាក់ហើយ នោះវានឹងអាចសម្រេចបានមិនខាន"។ Napoleon Hill
៦) "អ្នកគឺជាម្ចាស់នៃព្រហ្មលិខិតរបស់ជីវិតអ្នកហើយ។ អ្នកអាចបង្កើតឥទ្ធិពល តម្រង់ទិស និងគ្រប់គ្រងអ្វីៗដែលនៅជុំវិញខ្លួនរបស់អ្នកបាន។ អ្នកអាចធ្វើឲ្យជីវិតរបស់អ្នកក្លាយជាអ្វីដែលអ្នកចង់បាន"។ Napoleon Hill
៧) "ខ្ញុំបានប្រើប្រាស់ការឈឺចាប់របស់ខ្ញុំដើម្បីឆ្ពោះទៅរកភាពល្អអស្ចារ្យ"។ Eric Thomas
៨) "បើសិនជាអ្នកចង់ជោគជ័យខ្លាំងដូចដែលអ្នកត្រូវការដង្ហើម នោះអ្នកនឹងជោគជ័យមិនខាន"។ Eric Thomas
ប្រភព៖ goalcast
ប្រែសម្រួល៖ ស្រីពៅ