អ្នកជំនាញគណនេយ្យ លោក សាន ឬទ្ធី៖ ចន្លោះពី ៣ ទៅ ៥ឆ្នាំរយៈពេលកសាងអាជីពដើម្បីក្លាយជាអ្នកគ្រប់គ្រងផ្នែកគណនេយ្យ
ការចាប់ផ្ដើមការងារផ្នែកគណនេយ្យ មិនមែនមួយឆ្នាំឬពីរឆ្នាំអាចក្លាយជាអ្នកគ្រប់គ្រងភ្លាមនោះទេ ពោលគឺច្បាស់ណាស់ថា អាជីពផ្នែកគណនេយ្យមានផ្លូវដែលត្រូវដើរដោយឆ្លងកាត់ពីមួយមុខតំណែងទៅមួយមុខតំណែងទៀត។ នេះបើតាមការថ្លែងអះអាងដោយផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងអាជីពគណនេយ្យរបស់លោក លោក សាន ឬទ្ធិ ដែលជាប្រធានក្រុមហ៊ុនក្រុមហ៊ុន BSE Accounting។
អ្នកជំនាញដដែលរូបនេះបានថ្លែងថា ជាទូទៅ ផ្លូវអាជីពរបស់គណនេយ្យករ (Career Path) មានប្រាំដោយរាប់ចាប់តាំងពីការងារសាកល្បង (Internship) ឡើងទៅ។ ការងារសាកល្បងមានរយៈពេល ៣ខែ បន្ទាប់មកទៀតជា Bookkeeper បំពេញការងារចន្លោះពី ៦ ទៅ ១២ខែ ជា Junior Accountant បំពេញការងារចន្លោះពី ១២ ទៅ ២៤ខែ Senior Accountant ចន្លោះពី ២ ទៅ ៣ឆ្នាំ ជា Accounting Supervisor ចន្លោះពី ៣ ទៅ ៥ឆ្នាំ និងអ្នកគ្រប់គ្រង (Accounting Manager) រយៈពេល ៦ឆ្នាំឡើងទៅ។
បើតាមលោក ឬទ្ធី បើទោះបីជាផ្លូវអាជីពការងាររបស់គណនេយ្យករយ៉ាងនេះក្ដី លោកថា ការប្រឹងប្រែងសិក្សាពីការងារជាក់ស្ដែង និងបង្កើនសមត្ថភាពជាប្រចាំជារឿងចាំបាច់ដើម្បីសម្រេចផ្លូវនៃអាជីពគណនេយ្យនេះបាន៕