Facebook សម្រេចបោះបង់ការបំបែក News Feeds ជាពីរឱ្យមកនៅរួមគ្នាដូចមុនវិញ
បណ្ដាញសង្គម Facebook ពេលនេះបានបញ្ចប់ការធ្វើតេស្តលើ ៦ប្រទេសក្នុងការបំបែក news feed ជាពីរដាច់ពីគ្នារវាង News Feed របស់ friend និង News Feed របស់ Page នៅលើ Explore Feed វិញ។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zukerberg ថ្មីៗនេះបានធ្វើបំឡាស់ប្ដូរដ៏ធំនៅលើ News Feed ។ News Feed របស់អ្នកនឹងមិនត្រូវបំបែករវាង News Feed របស់ Friend និង News Feed របស់ Page ទៀតទេ។ កាលពីខែតុលា ក្រុមហ៊ុន Facebook បានចាប់ផ្ដើមធ្វើតេស្ត ផ្លាស់ប្ដូរទម្រង់បង្ហាញ Feed ដោយការបំបែកចេញជាពីរ មួយគឺជា មាតិកាបង្ហោះចេញពី Friend ឬ Family និងមួយទៀតហៅថា “Explore Feed” សម្រាប់បណ្ដា Page ដែលជាប្រភេទ brands, publishers និងទំព័រអាជីវកម្មផ្សេងៗ។