សម្រង់​ឃ្លាចំនួន៨ពីបុគ្គលជោគជ័យដែលបានតស៊ូជាមួយឧបសគ្គក្នុងជីវិត​



១) "បើ​ទោះ​ជា​ខ្ញុំ​មិន​អាច​ផ្លាស់ប្ដូរ​ទិសដៅ​របស់​ខ្យល់​បក់​បាន ប៉ុន្តែ​ខ្ញុំ​អាច​សម្រប​ទូក​របស់​ខ្លួនឯង​ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោលដៅ​របស់​ខ្ញុំ​បាន"។ Jimmy Dean

២) "អ្នក​ឈ្នះ​គឺជា​អ្នក​ដែល​មាន​ក្ដី​សុបិន​តែ​មិន​ព្រម​បោះបង់"។ Nelson Mandela

៣) "ចូរ​មាន​អំណរគុណ​ចំពោះ​រាល់​អ្វី​ដែល​អ្នក​មាន នោះ​អ្នក​នឹង​មាន​អ្វីៗ​ច្រើន​ជាង​មុន។ បើ​អ្នក​ផ្ដោត​តែ​ទៅលើ​អ្វី​ដែល​អ្នក​មិន​មាន នោះ​អ្នក​នឹង​មិន​ចេះ​ឆ្អែតឆ្អន់​ស្កប់ស្កល់​នោះ​ឡើយ"។ Oprah Winfrey

៤) "ការ​បរាជ័យ​មិន​អាច​យក​ឈ្នះ​លើ​ខ្ញុំ​បាន​នោះ​ឡើយ ដរាប​ណា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ​ដើម្បី​សម្រេច​ជោគជ័យ​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​នោះ"។ Og Mandino ៥) "អ្នក​មិនមែន​ចេះ​តែ​អាច​ផ្ដួល​មនុស្ស​ដែល​មិន​ព្រម​បោះបង់​ដោយ​ងាយៗ​បាន​នោះ​ឡើយ"។ Babe Ruth

៦) "វា​នឹង​តែងតែ​មាន​នូវ​ឧបសគ្គ។ វា​នឹង​តែងតែ​មាន​នូវ​មនុស្ស​ដែល​សង្ស័យ​ទៅលើ​អ្នក។ វា​នឹង​តែងតែ​មាន​នូវ​កំហុស​ទាំងឡាយ​ដែល​អ្នក​នឹង​អាច​សាង។ ប៉ុន្តែ​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង នោះ​គ្មាន​ឡើយ​ដែន​កំណត់"។ Michael Phelps

៧) "កុំ​វាយតម្លៃ​ថ្ងៃ​នីមួយៗ​របស់​អ្នក​ជាមួយ​នឹង​ទិន្នផល​ដែល​អ្នក​ប្រមូល​បាន តែ​ជាមួយ​នឹង​គ្រាប់​ពូជ​ដែល​អ្នក​បាន​បណ្ដុះ​វិញ"។ Robert Louis Stevenson

៨) "ឆាក​ជីវិត​គឺ​ជា​ដំណើរ​ផ្សងព្រេង​ដ៏​ក្លាហាន​មួយ​ឬ​ក៏​មិនមែន​ជា​អ្វី​ទាំងអស់"។ Helen Keller

ប្រភព៖ goalcast ប្រែសម្រួល៖ ស្រីពៅ

X
5s