Oppo បង្ហើបរូបស្រមោល R15 និង R15 Plus ឃើញមានរចនាបថអេក្រង់ឆក (notch) ដូច iPhone X !
Oppo បានប្រកាសស្មាតហ្វូន R11s កាលពីខែវិច្ឆិកាកន្លងទៅ ដូច្នេះវាជាគំលាតពេលវេលាស័ក្ដិសមក្នុងការបញ្ចេញសមិទ្ធផលថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទចិននេះទៀតហើយ។ ក្រុមហ៊ុនស្មាតហ្វូនកំពុងឡើងកូដនេះ ទើបត្រូវបានបង្ហើបនៅក្នុងរូបមួយសន្លឹក បង្ហោះចូលបណ្ដាញសង្គម Weibo ដែលហៅឈ្មោះថា R15 និង R15 Plus ។ វានឹងជាស្មាតហ្វូនកំពូលរបស់ Oppo ដែលនឹងមានរចនាបថឌីហ្សាញថ្មី មានគែមស្ដើង អេក្រង់បែបឆក (notch) នៅផ្នែកខាងលើ ។