សម្រង់សម្ដីទាំង ៦ចំណុចសំខាន់ៗ របស់ស្ថាបនិក Facebook លោក Mark Zuckerberg ដែលអ្នកមិនគួរមើលរំលង
១) «បុគ្គលជោគជ័យ ជាមនុស្សតែង មានចំណុចសំខាន់ពីរយ៉ាងនៅបបូរមាត់របស់គេគឺ ទីមួយជាការស្ងប់ស្ងាត់ ទីពីរ គឺជាការញញឹម។
២) «ទោះបីជា អ្នកខ្លះឆ្លាត និង មានជំនាញដែលអាចអនុវត្តបានល្អក្តី តែបើគ្នាជំនឿចិត្តលើខ្លួនឯងទេ ពួកគេនឹងមិនអាចធ្វើកិច្ចការផ្សេងៗអស់ពីសមត្ថភាពឡើយ»។
៣) «នៅលើពិភពលោកយើងនេះ គឺពិតជាត្រូវការវីរបុរសជាច្រើននាក់ទៀត ផ្នែកវិទ្យាសាស្ត្រ ផ្នែកស្រាវជ្រាវ និង ផ្នែកវិស្វកម្ម»។
៤) «ការផ្តល់មនុស្សនូវអំណាចក្នុងការចែករំលែកព័ត៌មានផ្សេងៗ គឺមានន័យថា យើងកំពុងជួយឲ្យពិភពលោកមានតម្លាភាពជាងមុន»។
៥) «ខ្ញុំមានសំនួរមួយសម្រាប់សួរខ្លួនឯងជារៀងរាល់ថ្ងៃ «តើខ្ញុំកំពុងធ្វើរឿងដែលសំខាន់បំផុតហើយឬនៅ»?
៦) «វាជាកំហុសដ៏ធំបំផុត នៅពេលអ្នកអនុញ្ញាតឲ្យកំហុសមួយបំផ្លាញក្តីជំនឿជាក់របស់អ្នក»៕