បែកធ្លាយកំពូលស្មាតហ្វូន Xiaomi ថ្មី គឺ Mi Mix 2s រចនាបថគែមស្ដើង និងបង្កប់ Fingerprint ក្រោមអេក្រង់
ក្រុមហ៊ុន Xiaomi បានកំណត់កាលបរិច្ឆេទថ្ងៃទី២៧-មីនា ចុងខែនេះ សម្រាប់សម្ពោធស្មាតហ្វូនទំនើបស៊េរីថ្មីខ្លួនគឺ Mic Mix 2s ។ លក្ខណៈសម្បត្តិច្បាស់ការណ៍មួយនៅលើ Mi Mix 2s គឺបំពាក់ឈីប Snapdragon 845 ព្រោះត្រូវក្រុមហ៊ុនអះអាងនៅក្នុងរូប Poster ផ្លូវការមួយ។ យោងតាមរូបដែលទើបតែបែកធ្លាយនេះវិញ បានបង្ហាញឱ្យឃើញរចនាបថឌីហ្សាញថ្មី ដោយបង្កប់ fingerprint scanner នៅពីក្រោមអេក្រង់វិញ។