ឃ្លាលើកទឹកចិត្តចំនួន ៨ដែលអ្នកត្រូវចងចាំនៅក្នុងជីវិត
១) "អ្នកនឹងគ្មានថ្ងៃអាចមានសេរីភាពបាននោះទេ ដរាបណាអ្នកមិនព្រមដោះលែងខ្លួនឯងចេញពីគុកនៃការគិតខុសឆ្គងរបស់ខ្លួនឯង"។
២) "នៅលើលោកនេះគ្មានអ្វីដែលរំខានអ្នកខ្លាំងដូចជាការគិតរបស់អ្នកខ្លួនឯងនោះទេ""។
៣) "ការលំបាកទាំងឡាយដែលអ្នកកំពុងប្រឈមនៅថ្ងៃនេះ នឹងបណ្ដុះនូវភាពរឹងមាំដែលអ្នកត្រូវការនៅថ្ងៃស្អែក"។ Robert Tew
៤) "បញ្ហាមិនស្ថិតនៅត្រង់បញ្ហានោះឡើយ ផ្ទុយទៅវិញបញ្ហាគឺស្ថិតនៅត្រងឥរិយាបថដែលអ្នកមានចំពោះបញ្ហានោះទៅវិញទេ"។ Captain Jack Sparrow
៥) "មេរៀនដ៏ល្អបំផុតមួយដែលអ្នកអាចរៀនបាននៅក្នុងជីវិត នោះគឺជាការរក្សាឲ្យបាននូវភាពស្ងប់ចិត្ត"។ Catherine Pulsifer
៦) "ចូរដាក់ខ្លួននិងមានសេចក្ដីល្អជានិច្ច"។ Tim McGraw
៧) "ជាញឹកញាប់ណាស់ដែលអ្វីក៏ដោយដែលបានធ្វើឲ្យអ្នកខកចិត្តបំផុតនិងឈឺចាប់បំផុត តែងតែនាំអ្នកទៅរកការផ្លាស់ប្ដូរ"។ Michelle Maros
៨) "ក្រោកឈរឡើងជានិច្ចដើម្បីអ្វីដែលអ្នកជឿជាក់ទៅលើ បើទោះជាគ្មាននរណាម្នាក់ឈរនៅក្បែរអ្នកក៏ដោយ"៕
ដោយ៖ ស្រីពៅ