​លោក​មហាសេដ្ឋី​ Bill Gates ព្រម​ទាំងភរិយាលើក​ឡើង​ថា មិន​យុត្តិធម៌ទេ​ដែល​ខ្លួន​​មានទ្រព្យ​សម្បត្តិ​​ដល់​ថ្នាក់​នេះ​



គិត​មក​ត្រឹម​​ឆ្នាំ​២០១៨​ នេះ លោក Bill Gates​ ​គឺ​ជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ក្នុង​លោក​លំដាប់​ទី​ ២​​។ ​លោក​និង​ភរិយា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ក្នុង​កិច្ចការ​មនុស្ស​ធម៌​នៅ​ទូទាំង​ពិភពលោក។  កាល​​ពី​ថ្មី​ៗ​នេះ ​លោក​មហាសេដ្ឋី​ Bill Gates ព្រម​ទាំង​​ភរិយា បាន​ឆ្លើយ​​សំណួរ​មួយ​ចំនួន​ដែល​ក្នុង​នោះ​មាន ​​«តើ​លោក​ទាំងពីរ​ ​​គិត​ថា ​​មាន​យុត្តិធម៌​ទេ​ដែល​ខ្លួន​ឯង​​ ​មាន​ទ្រព្យ​សម្បត្តិ​និង​ជោគជ័យ​យ៉ាង​នេះ​ទេនោះ? » អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​តប​គ្នា​ថា ៖«​អត់​ទេ។ ​វា​ពិត​ជា​មិន​យុត្តិធម៌​ទេ​ដែល​ពួក​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដល់​ថ្នាក់​នេះ​ ខណៈ​មនុស្ស​រាប់​លាន​នាក់​ផ្សេងទៀត​មាន​ទ្រព្យ​សម្បត្តិ​តែ​បន្តិច​បន្តួចនោះ»។ ​ដូច​ដែល​អស់​លោក​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ ​​​​លោក​ទាំង​ពីរ​បាន​​បង្កើត​មូលនិធិ​​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​​ជួយ​​ដល់​បុគ្គល​ដែល​មាន​​សមត្ថភាព ​និង​ភាព​ច្នៃ​​ប្រឌិត​ និង​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​​​​ផ្សេងៗ​ជា​ដើម។ ​លោក​មហាសេដ្ឋី​ Bill Gates ព្រម​ទាំង​​ភរិយា​​ ​​ក៏​បាន​​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ចំនួន​​​ទៀត​ថា៖« យើង​ព្យាយាម​ជួយ​មនុស្ស​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ​និង​ជួយ​​ជំរុញ​ឲ្យ​មាន​សិទ្ធិ​​ស្នើ​គ្នា​រវាង​បុរស​និង​ស្ត្រី​​ផង​ដែរ​។​ មូលនិធិ​ដែល​​លោក​មហាសេដ្ឋី​ Bill Gates ព្រម​ទាំង​ភរិយា​របស់​លោក​ ​បាន​បង្កើត​ឡើង​ពិត​ជា​បាន​ជួយ​មនុស្ស​រាប់​​លាន​នាក់​មក​ហើយ៕ ​ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ businessinsider.com​​​​​​​​​​​​​​
X
5s