Audi បញ្ចេញវីដេអូខ្លីចង់បង្ហើបអំពីវត្តមានរថយន្ត Audi A6 ស៊េរីថ្មីឆ្នាំ២០១៨ ប្រើបច្ចេកវិទ្យា Self-Driving ទំនើប (Video)
ក្រុមហ៊ុន Audi ថ្មីៗនេះបានបញ្ចេញវីដេអូខ្លីមួយ សម្រាប់វត្តមានរថយន្តថ្មី Audi A6 ស៊េរីឆ្នាំ២០១៨ របស់ខ្លួន ដែលវានឹងត្រូវក្រុមហ៊ុនសម្ពោធផ្លូវការក្នុងពិព័រណ៍ Geneva Motor Show នៅខែមីនាក្រោយនេះ។
រថយន្តស៊េរីថ្មី Audi A6 របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ ត្រូវគេរំពឹងថា នឹងមានលក់ចាប់ពីខែមេសា អមមកជាមួយមុខងារថ្មីៗពិសេសៗ ដែលមាននៅលើ Audi A8 ។ លើសពីនេះ វាថែមទាំងត្រូវបានបំពាក់បច្ចេកវិទ្យា self driving ថ្មីរបស់ Audi ដែលអាចបើកបរស្វ័យប្រវត្តិ ធ្លាប់ណែនាំនៅលើ A8 រួចមកហើយ។ មានន័យថា Audi A6 ស៊េរីឆ្នាំ២០១៨ នេះ នឹងមានចំណុចពិសេស អាចបើកបរនៅលើដងផ្លូវដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះបាន។
https://youtu.be/1UHgcQOuBmM
ដូចអ្វីដែលយើងបានឃើញនៅក្នុងវីដេអូខាងលើស្រាប់ ដែលបានបង្ហាញនូវរថយន្ត Audi A6 ថ្មីនេះ ជាមួយរចនាបថឌីហ្សាញទាន់សម័យ ធ្លាប់ប្រើនៅលើរថយន្តថ្មី A7 និង A8 រួចហើយ។ យើងនឹងចុះផ្សាយបន្ត អំពីលក្ខណៈសម្បត្តិពិស្ដារនៅលើ Audi A6 នៅពេលវា ត្រូវក្រុមហ៊ុនសម្ពោធចេញផ្លូវការក្នុងពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ២០១៨ ខែក្រោយនេះ៕