«អ្នកមានពិតប្រាកដ » និង «អ្នកមានក្លែងក្លាយ» ខុសគ្នាដូចម្តេចខ្លះ? -The Millionaire Next Door-
សង្គមបច្ចុប្បន្ន ធ្លាប់មានបុគ្គលមួយចំនួន រឺ មួយភាគតូចដែលចូលចិត្តសំញ៉ែង រឺ បង្អួតរបស់ប្រើប្រាស់ទំនើបៗ គ្នា ទាំងដែលពេលខ្លះមានគេចេញមកបកអាក្រាតថាជំពាក់លុយគេជុំទឹស មិនសងគេ ហើយរត់ចោលទីតាំងដែលធ្លាប់រស់នៅក៏មាន។
រឺ នៅពេលអ្នកណាម្នាក់មានរថយន្តទំនើបៗជិះ មានទូរស័ព្ទថ្លៃៗ មានសម្ភារៈប្រើប្រាស់ទាន់សម័យ មានវីឡារស់នៅស្កឹមស្កៃ គេអាចវាយតម្លៃបានថា បុគ្គលនោះជាអ្នកមានហើយ។ ការពិតវាអាចដូច្នេះមែន ក៏ប៉ុន្តែលោកអ្នកពិតជាមិនធ្លាប់ឮទេថា មានបុគ្គលខ្លះទៀតហ៊ឺហាតែនៅពីមុខ តែខាងក្រោយវិញ
"ដូចពាក្យចាស់ពោលថា កុំទូង ទូង ដូចស្គរប្រហោងក្នុង"។
នេះហើយជាផ្នែកមួយដែល យើងសូមលើកយក ការស្រាវជ្រាវមួយចំនួន មកបកស្រាយពន្យល់ពីទិកនិក ដល់លោកអ្នកពីបុគ្គលិកលក្ខណៈមួយចំនួនរវាងអ្នកមានក្លែងក្លាយ និងអ្នកមានពិតប្រាកដ។
តើបុគ្គលចំនួនពីរប្រភេទដែលគេហៅថា "អ្នកមានក្លែងក្លាយ” និង "អ្នកមានពិតប្រាកដ” អាចបញ្ជាក់ពីអត្តសញ្ញាណបានយ៉ាងដូចម្តេច?
គេអាចមើលដឹងថា អ្នកណាម្នាក់ជា អ្នកមានក្លែងក្លាយ ឬ អ្នកមានពិតប្រាកដដោយរបៀបដូចខាងក្រោម
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
អ្នកមានពិតប្រាកដមានចំណុចពិសេសពីអ្នកមានក្លែងក្លាយដូចម្តេចខ្លះ?
បើក្រឡេកមកមើលបុគ្គលមួយចំនួនដែលគេអាចចាត់ទុកថា ជាបុគ្គលអ្នកមានពិតប្រាកដវិញនោះ គឺដោយគ្រាន់តែប្រើភ្នែកទទេដើម្បីអង្កេតនោះ ពិតជាមិនអាចដឹងនោះឡើយ។ ប្រសិនបើលោកអ្នកធ្លាប់បានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា "The Millionaire Next Door ឬ មហាសេដ្ឋីនៅក្បែរផ្ទះ” បន្ទាប់លោកអ្នកដឹងថា អ្នកមានពិតប្រាកដបានរស់នៅយ៉ាងល្អប្រសើរ ជាមួយនឹងជីវិតដ៏សាមញ្ញ ចេះដាក់ខ្លួនឲ្យទាប មិនសម្ញែង ឬ អួតអាងអ្នកដទៃពីទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ខ្លួននោះទេ។ រឿងនេះ មើលទៅហាក់ដូចជាមិនគួរឲ្យជឿ តែវាជាការពិតទៅហើយ តួយ៉ាងដូចជា ឧទាហរណ៍ មហាសេដ្ឋីក្រុមហ៊ុន Facebook លោក Mark Zuckerberg លោក Bill Gates ប្រធានក្រុមហ៊ុន Microsoft និងលោក Larry Pages មហាសេដ្ឋីប្រធានក្រុមហ៊ុន Google គឺសុទ្ធតែប្រើជីវិតរស់នៅយ៉ាងសាមញ្ញទាំងមានលុយដេកចាយមិនអស់៕
ចុះជីវិតរបស់អ្នកមានក្លែងក្លាយ ?
១.អួតតអាងសម្ភារៈទំនើបៗ៖ វាជារឿងធម្មតាទៅហើយសម្រាប់បុគ្គលទាំងនេះ ដែលការអួតអាងពីសម្ភារៈទំនើបៗ រថយន្តថ្លៃ ផ្ទះវីឡាស្កឹមស្កៃ និងជីវិតហ៊ឺហា ក្លាយជាប្រធានបទសំខាន់សម្រាប់ពួកគេសម្រាប់សម្ញែងឲ្យអ្នកដទៃឃើញ ដើម្បីមើលទៅខ្លួនឯងអស្ចារ្យ។ នេះហើយគឺជាវិធីសាស្ត្រមួយរបស់ពួកគេក្នុងការបញ្ជាក់អំពីជម្រើសនៃការរស់នៅរបស់ខ្លួន
២.ចាយលុយជារឿងអាទិភាព ការសន្សំជារឿងបន្ទាប់បន្សំ៖ និយាយដោយស្មោះត្រង់ទៅចោះ! អ្នកមានក្លែងក្លាយ ពិតជាមិនដឹងថា ត្រូវសន្សំលុយដូចម្តេចទេ?។ អ្វីដែលពួកគេរវល់បំផុតក្នុងឆាកជីវិតរបស់បុគ្គលទាំងនេះ គឺការចំណាយប្រាក់ខ្ជះខ្ជាយដើម្បីផ្គាប់ផ្គន់តាមទំនើងចិត្តរបស់ខ្លួន។
៣.មានប្រាក់ខែច្រើន តែគ្មានប្រាក់ខែ រឺការងារ រស់មិនបាន រឺ ចាយអស់មួយពេលៗ៖ អ្នកមានប្រភេទនេះ ជាធម្មតាត្រូវរកលុយឲ្យបានច្រើនដើម្បីបន្តជីវភាពរស់នៅជាមួយនឹងសម្ភារៈនិយម និងជីវិតដ៏ស៊ីវិល័យ។ បុគ្គលប្រភេទនេះជាទូទៅមានការងារដែលមានស្ថិរភាព តែអាចនឹងត្រដរខ្យល់ បើរស់នៅគ្មានប្រាក់ខែ។
៤.ចូលចិត្តខ្ចីលុយទិញសម្ភារៈថ្លៃៗ៖ សំនួរសួរថា ហេតុអ្វីពួកគេចាំបាច់ធ្វើដូច្នេះ? ចម្លើយនោះគឺថា ដើម្បីធ្វើឲ្យពួកគេមើលទៅថា ជាអ្នកមាន។ ម្ល៉ោះហើយទើបអ្នកមានក្លែងក្លាយទាំងនេះក្លាយជាទាសករសម្ភារៈនិយម សុខចិត្តទៅខ្ចីលុយទិញរថយន្តទំនើបៗ ទិញទូរស័ព្ទ សំលៀកបំពាក់ថ្លៃៗ ទិញសម្ភារៈថ្លៃៗទាំងខ្លួនឯងគ្មានលុយសោះ ដើម្បីផ្គាប់ចិត្តអ្នកដទៃ។
ដោយ៖ សូរ៉ាណា