គំនិតជាគន្លឹះសំខាន់ៗ ដែលលោកអ្នកគួររៀនសូត្រពីលោកHenry Ford ស្ថាបនិកក្រុមហ៊ុនFord
លោកHenry Ford ជាស្ថាបនិករបស់ក្រុមហ៊ុនFord Motor Company និង ជាអ្នកជំនួញដ៏ជោគជ័យម្នាក់របស់អាមេរិក ដោយបច្ចុប្បន្ននេះក្រុមហ៊ុនFord មានភាពល្បើកល្បាញយ៉ាងខ្លាំងនៅលើពិភពលោក។
ថ្វីត្បិតតែលោកបានស្លាប់ទៅហើយកាលពីឆ្នាំ១៩៤៧ (ក្នុងវ័យ៨៣ឆ្នាំ) ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក នៅតែល្បីល្បាញដដែល ដែលក្មេងជំនាន់ក្រោយមិនងាយនឹងភ្លេចឡើយ។
ខាងក្រោមនេះ ជាគំនិតសំខាន់ៗដែលលោកធ្លាប់បានចែករំលែកដល់អ្នកដទៃ ដើម្បីជាគន្លឹះក្នុងការរកឲ្យឃើញពីភាពជោគជ័យក្នុងជីវិត៖
១) «ធ្វើការងារឲ្យច្រើនសម្រាប់ពិភពលោក ជាជាងឲ្យចាំឲ្យពិភពលោកធ្វើរឿងជាច្រើនដល់អ្នក នោះហើយគឺជាជោគជ័យ»។
២) «សូមកុំស្វែងរកបញ្ហា ត្រូវស្វែងរកដំណោះស្រាយ»។
៣) « ត្រៀមខ្លួនឲ្យរួចរាល់ មុនពេលចាប់ផ្តើមធ្វើការងារអ្វីមួយ នោះហើយជាអាថ៌កំបាំងនៃជោគជ័យ»។
៤) «កំហុសដ៏ពិតប្រាកដមួយ ជាកំហុសដែលកើតឡើង ដោយសារអ្នកមិនបានរៀនសូត្រពីអ្វីសោះ»។
៥) «មនុស្សភាគច្រើនចំណាយពេល និង ថាមពលយ៉ាងច្រើនខ្លាំងលើបញ្ហា ជាជាងស្វែងរកដំណោះស្រាយ»។
៦) «គ្មានអ្វីដែលលំបាកខ្លាំងនោះទេ ប្រសិនបើអ្នកចេះបែកចែកជា ការងារតូចៗដើម្បីធ្វើ»។
៧) «ជោគជ័យដ៏ពេញលេញរបស់ជីវិត គឺការរកឃើញគោលដៅដែលខ្លួនត្រូវធ្វើ បន្ទាប់មកធ្វើវា»។
៨) «ប្រសិនបើអ្នកធ្វើតែអ្វី ដែលអ្នកធ្លាប់បានធ្វើ នោះអ្នកនឹងទទួលតែអ្វីដែលអ្នកធ្លាប់បានទទួលប៉ុណ្ណោះ»។
៩) «ជំនួញដែលគ្មានបានបង្កើតអ្វីក្រៅតែពីលុយ គឺជាជំនួញដែលយ៉ាប់»៕