អាកាសធាតុក្ដៅហើយ នេះជាចំណុចល្អៗដែលអ្នកគួរមានដើម្បីរក្សាសុខភាពឱ្យល្អ
អាកាសធាតុក្ដៅមិនត្រឹមតែធ្វើឲ្យមនុស្សងាយឈឺនោះទេ ថែមទាំងធ្វើឲ្យមនុស្សមានអារម្មណ៍មិនល្អ ឆាប់មួម៉ៅនិងមិនមានផលិតភាពចំពោះការងារថែមទៀតផង។ ប៉ុន្តែ ប្រសិនជាអ្នកចេះចែទាំសុខភាពរបស់អ្នក ចេះរកវិធីឲ្យខ្លួនឯងត្រជាក់ នោះក៏មានន័យថា អ្នកកំពុងតែជួយខ្លួនឯងឲ្យមានអារម្មណ៍ល្អនិងជៀសឆ្ងាយពីជំងឺផងដែរ។ ខាងក្រោមនេះ ជាគន្លឹះដែលអ្នកអាចសាកអនុវត្តបាននៅពេលអាកាសធាតុក្ដៅ៖
១)ពិសារទឹកឲ្យបានច្រើន៖ ទឹកគឺជាប្រភពដ៏សំខាន់ដែលជួយអ្នកឲ្យមានភាពត្រជាក់ មិនក្ដៅនៅក្នុងខ្លួននិងជួយអ្នកឲ្យកម្លាំងជានិច្ចព្រោះអាកាសធាតុក្ដៅអ៊ីចឹង ខ្លួនប្រាណរបស់អ្នកក៏ស្រូបយកទឹកច្រើនផងដែរ។ ដូច្នេះហើយ អ្នកត្រូវពិសារទឹកឲ្យបានច្រើន បើមិនអ៊ីចឹងនោះទេ ខ្លួនប្រាណរបស់អ្នកនឹងខ្វះជាតិទឹកនិងគ្មានកម្លាំងក្នុងខ្លួននោះទេ។
២) អាហារដែលមានផាសុកភាព៖ ការទទួលទានអាហារដែលមានផាសុកភាពជួយឲ្យអ្នកមានសុខភាពល្អនិងមិនងាយឈឺក្នុងអាកាសធាតុក្ដៅបែបនេះ។ អាហារទាំងនោះរួមមាន សាឡាង ត្រសក់ បន្លែ និងផ្លែឈើ។ល។
៣) លាបឡេ៖ បើទោះបីជាលាបឡេមិនជួយឲ្យមានអារម្មណ៍ត្រជាក់ ប៉ុន្តែឡេអាចជួយការពារពន្លឺថ្ងៃបានព្រោះថាបើអ្នកមិនប្រើប្រាស់ឡេ ខ្លួនឯងរបស់អ្នកងាយនឹងស្រូបយកពន្លឺថ្ងៃនិងធ្វើឲ្យអ្នកឈឺជាពុំខាត។
៤) ងូតទឹកឲ្យបានច្រើន៖ អាកាសធាតុក្ដៅបែបនេះ អ្នកគួរងូតទឹកឲ្យបានច្រើនព្រោះវាជួយឲ្យអ្នកមានអារម្មណ៍ល្អនិងកាត់បន្ថយកម្ដៅក្នុងខ្លួនផងដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ wikihow.com