មហាសេដ្ឋី​ត្រឹម​តែ​​ ១% ​កាន់កាប់​ទ្រព្យសម្បត្តិ​ជាង​ពាក់កណ្ដាល​ប្រជាជន​ពិភពលោក​​



​បើ​យោង​តាម​របាយការណ៍​របស់ Credit Suisse ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ស្វីស​​ បាន​ឲ្យ​ដឹង​ថា ចំនួន​ទ្រព្យសម្បត្តិ​សរុប​របស់​ពិភពលោក​មាន​ការ​កើន​ឡើង​ប្រមាណ ៦% ក្នុង​រយៈ​ពេល ១២​ខែ​ចុងក្រោយ​នេះ​ ដែល​មាន​ចំនួន​រហូតដល់​ទៅ​ ២៨០ លាន​លាន​ដុល្លារ​ (ទ្រីលាន) ​ដែល​ចំនួន​នេះ​មាន​ការកើន​ឡើង​ដ៏​លឿន​បំផុត​ចាប់​តាំងពី​ឆ្នាំ​ ២០១២ ​មក​។ ​

ទំហំ​ទ្រព្យសម្បត្តិ​​ជាង​ពាក់កណ្ដាល​នៃ​ ១៦.៧ លាន​លាន​ដុល្លារ​ គឺ​​ស្ថិត​​នៅ​ក្នុង​ទឹកដី​ ​សហរដ្ឋអាមេរិក ដែល​មាន​ការ​កើន​ឡើង​ ៨.៥ លាន​លាន​ដុល្លារ​​។​ ​មួយ​ភាគរយ​នៃ​កំពូល​មហាសេដ្ឋី កាន់កាប់​​ទ្រព្យសម្បត្តិ​សរុប​ រហូតដល់​ ៥០.១ % នៃ​​ទ្រព្យសម្បត្តិ​សរុប​ក្នុង​លោក ដែល​ចំនួន​នេះ​មានការ​កើន​ឡើង​ពី ​៤៥.៥% ក្នុង​ឆ្នាំ ២០០១​។

​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ប្រហែល​ ៣៦​លាន​នាក់ ក្នុង​ពិភពលោក ហើយ​នឹង​ត្រូវ​គេ​ប៉ាន​ប្រមាណ​ថា​នឹង​កើន​ឡើង​រហូតដល់​ ៤៤ លាន​នាក់ ត្រឹម​ឆ្នាំ ២០២២​។​ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​សេដ្ឋី​ច្រើន​ជាង​គេ​រហូតដល់ ១៥.៣ លាន​នាក់​។ ​ប្រទេស​ជប៉ុន​ជាប់​លំដាប់​លេខ ​២ ​មាន​មហា​សេដ្ឋី ២.៧ លាន​នាក់ ​ខណៈ​​ប្រទេស​អង់គ្លេស ជាប់​ចំណាត់ថ្នាក់​លេខ ៣ មាន​ ២.២ លាន​នាក់​។

ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ ៤ ​មាន​​ ១.៩ លាន​នាក់ តែ​ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថា ​ចំនួន​នេះ​នឹង​កើន​ឡើង ដល់​ ២.៨​លាន​នាក់​ត្រឹម​ឆ្នាំ ២០២២៕ ​

ដោយ​៖ លង់ វណ្ណៈ​

X
5s