មេរៀន​ជីវិត​ទាំង​ ៩​ របស់​លោក​Li Ka Sing មហាសេដ្ឋី​ហុងកុង​​ ​ជួយ​ផ្លាស់ប្ដូរ​ជីវិត​​អាជីវកម្ម​របស់​អ្នក​ឱ្យ​កាន់​តែ​ជោគជ័យ​



​​បច្ចុប្បន្ន​លោក​លីកា​សិង (Li Ka Sing) គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​ហុង កុង ដោយ​បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ៣៣.៧ ពាន់​លាន​ដុល្លារ (​ប៊ី​លលា​ន​ដុល្លារ​)​។

ងាក​ទៅ​មើល​ប្រវត្តិ​របស់​លោក​បន្តិច ​លោក​លីកា​សិង និង​ក្រុម​គ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​​ក្នុង​ទឹកដី​ហុង កុង​កំឡុង​ពេល​សង្គ្រាម​រវាង​ចិន និង​ជប៉ុន​។ បន្ទាប់ពី​ទៅដល់​ទឹកដី​ហុង​កុង​មិនបាន​ប៉ុន្មាន​ផង ​ឪពុក​របស់លោក​ក៏​បាន​​លាចាក​លោក​ទៅ​។ លោក លីកា​សិង​ បានសម្រេច​ចិត្ត​បោះបង់​ការសិក្សា​នៅពេលដែល​លោក​មាន​អាយុ​ត្រឹមតែ ១២​ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​តស៊ូ​ជំនះ​ភាព​លំបាក​លំបិន​ដោយ​លោក បាន​ចូលធ្វើការ​នៅក្នុង​រោងចក្រ​ផលិត​នាឡិកា​ស្បែក​មួយ​កន្លែង​។ បន្ទាប់មក​នៅ​អាយុ ១៤​ឆ្នាំ លោក​ក៏បាន​ចូល​បម្រើការ​ពេញ​ម៉ោង នៅ​ក្រុមហ៊ុន​ផលិត​ប្លា​ស្ទិ​ក​មួយ​កន្លែង​។ ក្រោយមក​លោក​បានចាប់ផ្ដើម​ជំនួញ​រកស៊ី​ផលិត​​តុក្កតា​​ជ័រ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ធ្វើ​ពី​ជ័រ​ជាដើម​។ បច្ចុប្បន្ន​ លោក​លីកា​សិង គឺជា​សហគ្រិន​ជោគជ័យ និង​ជាម​នុស្ស​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ផងដែរ​នៅក្នុង​តំបន់​អាស៊ី​។ ដូចនេះហើយ​ទើប BizKhmer សូម​លើកយក​ដំបូន្មាន​ល្អៗ​មួយចំនួន​របស់លោក​ក្នុងការ​ដាស់តឿន និង​គិតពិចារណា​ទាំង​អស់​គ្នា​៖

១) ត្រូវ​ហ៊ាន​ចំណាយ​លុយ​ប៉ាវ​បាយ​ដល់​មនុស្ស​ដែល​មាន​ចំណេះដឹង​ច្រើនជាង​អ្នក​ ​អ្នក​ត្រូវ​ចងចាំ​ថា អ្នក​ត្រូវតែ​ហ៊ាន​ចំណាយ​លុយ​ប៉ាវ​ ថ្លៃ​បាយ​ថ្ងៃត្រង់​ចំពោះ​មនុស្ស​ដែល​មាន​ចំណេះដឹង បទពិសោធន៍​ច្រើនជាង​អ្នក ដែលមាន​លុយ​ច្រើនជាង​អ្នក ឬក៏​មនុស្ស​ដែល​ធ្លាប់ជួយ​អ្នក​ជាដើម​។ អ្នក​ត្រូវ​ហ៊ាន​ធ្វើបែបនេះ​ជា​រៀងរាល់ខែ​។ បន្ទាប់ពី​រយៈពេល​មួយឆ្នាំ មនុស្ស​ទាំងនោះ​នឹង​បញ្ចូល​ចំណេះដឹង​ថ្មីៗ និង​ផ្ដល់​ជា​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ដោយ​នឹកស្មាន​មិន​ដល់​។ ភាពល្បីល្បាញ ឥទ្ធិពល និង​គុណ​តម្លៃ​ទាំងនេះ​ហើយ​ដែល​អ្នកនឹង​ទទួលបាន​មកវិញ​។ បន្ថែម​ពីនេះ​ទៀត អ្នកនឹង​ទទួលបាន​គុណប្រយោជន៍​មួយទៀត​គឺ​អ្នក​ត្រូវគេ​ស្គាល់​ថា​ជាម​នុស្ស​ដែលមាន​សមាន​ចិត្តល្អ និង​ចេះ​ខ្វល់ខ្វាយ​ពី​អ្នក​ដ៏​ទៃ​។​

២) ធ្វើខ្លួន​ជា​មនុស្ស​ញៀន​​នឹង​ការ​អាន​សៀវភៅ​ ​នៅពេល​អ្នកទិញ​សៀវភៅ អ្នក​ត្រូវ​អាន​ដោយ​យកចិត្តទុកដាក់ ហើយ​រៀន​ពី​មេរៀន និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ដែលមាន​ក្នុង​សៀវភៅ​ទាំងនោះ​។ បន្ទាប់ពី​អ្នក​បាន​អាន​សៀវភៅ​ទាំងនោះ​ហើយ អ្នក​ត្រូវ​ចេះ​មាន​​គំនិត​​ យម​មក​បម្លែង​​ហើយ​ចែករំលែក​ទៅកាន់​អ្នក​ដ៏​ទៃ​នៅ​ជុំវិញ​អ្នក ពីព្រោះ​ថា​ការ​ចែករំលែក​គឺ​ពិតជា​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​ដ៏​ទៃ​ជឿ​ទុក​ចិត្ត និង​អាច​បង្កើន​ចំណេះដឹង​របស់​អ្នក​បាន​កាន់តែច្រើន​ផងដែរ​។  

៣) រៀន​លក់​ ​វា​ជា​រឿង​ល្អ​បើ​អ្នក​អាច​ស្វែងរក​ការងារ​ផ្នែក​លក់​ក្រៅ​ម៉ោង​បាន​។ ការងារ​ផ្នែក​លក់​គឺ​ពិតជា​មាន​ភាព​ពិបាក តែ​វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​ ហើយ​វា​គឺជា​ជំនាញ​ និង​សិល្បៈ​ដ៏​សំខាន់​ ន់​ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​អាជីព​ការងារ​របស់​អ្នក​បាន​​​។ និយោជក​ដែល​ជោគជ័យ​ភាគច្រើន​សុទ្ធ​តែមាន​ជំនាញ​លក់​។ ពួកគេ​មាន​សមត្ថភាព​លក់​ក្ដី​សុបិន​និង​ចក្ខុវិស័យ​របស់​ពួកគេ​។ នៅពេលដែល​អ្នក​កំពុង​រៀន​លក់ អ្នក​ប្រាកដជា​បានដឹងថា តើ​អ្វី​ទៅជា​ការលក់ និង​អ្វីដែល​មិនមែនជា​ការលក់​។ អ្នក​ត្រូវ​ចេះ​អង្កេត​តាមដាន​ពី​ទំនោរ​ទី​ផ្សារ ព្រោះថា​វា​នឹង​ជួយ​ដល់​អ្នក​ពេល​ដែល​អ្នកមាន​អាជីវកម្ម​ផ្ទាល់ខ្លួន និង​អ្នក​អាចធ្វើ​ការកំណត់​សម្គាល់​ពី​ឱកាស​ទីផ្សារ​នៃ​ផលិតផល​របស់​អ្នក​ក្នុង​ពេល​អនាគត​ថែម​ទៀត​ផង​។​

៤) កុំ​ទិញ​សំលៀកបំពាក់​ដែល​អ្នក​មិន​មាន​លទ្ធភាព​ទិញ​ ​ព្យាយាម​ចំណាយ​តិច​ ទៅលើ​សំលៀកបំពាក់​របស់​អ្នក​ដោយ​កុំ​ចាយ​ហួសមាឌ​ ឬ​ហួស​ប្រមាណ។ តែ​អ្នក​អាច​ទិញ​វា​ប៉ុណ្ណា​ក៏បាន ​តាមតែ​អ្នក​ចង់​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នកមាន​មាន​ប្រាក់​ចាយ​មិន​​គ្រប់គ្រាន់​ហើយ​។ ត្រូវ​ចេះ​សន្សំ​លុយ ហើយ​ជាជាង​ទិញ​កាដូរ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក អ្នក​ត្រូវ​ប្រាប់​ពី​ហេតុផល ពី​គម្រោង និង​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​ក្នុង​ពេល​អនាគត​។ ប្រាប់​ពួកគេ​ពី​ការខិតខំ​ប្រឹងប្រែង គោលដៅ និង​ក្ដី​សុបិន​ដែល​អ្នក​ចង់​សម្រេច​ក្នុង​ពេល​អនាគត​។

៥) រៀន​ពី​អ្នក​ដទៃ​​តាម​រយៈ​​ការ​ជួយ​ពួកគេ​ ​និយោជក​ជាច្រើន​កំពុង​ត្រូវការ​ជំនួយ​ពី​អ្នក​។ ដូចនេះ អ្នក​អាច​ផ្ដល់​ជំនួយ​ដល់​ពួកគេ​តាមរយៈ​​ការធ្វើការងារ​ក្រៅ​ម៉ោង​ជាដើម​។ វា​នឹង​ជួយ​សំលៀង​​មហិច្ឆតា​ ឆន្ទៈ និង​ជំនាញ​របស់​អ្នក​ឲ្យ​កាន់តែ​មុត​ស្រួច​ជាង​មុន​​។ អ្នក​នឹង​ចាប់ផ្ដើម​បង្ហាញ​ពី​ទេពកោសល្យ​របស់​អ្នក ហើយ​អ្នក​នឹង​កាន់តែ​ខិត​ជិត​ដល់​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​កាន់តែ​ឆាប់​។

៦) ចាប់ផ្ដើម​រៀបចំ​គម្រោង​ ​ជីវិត​អ្នក​ គឺ​អ្នក​អាច​រៀបចំ និង​កែច្នៃ​បាន​។ អាជីព​របស់​អ្នក អ្នក​ក៏​អាច​រៀបចំ​ផែនការ​បាន​ផង​ដែរ​។ អ្នក​គួរតែ​ចាប់ផ្ដើម​រៀបចំ​ផែនការ​ឥឡូវ​នេះ​ភ្លាម​ទៅ​។ នៅ​ពេល​ដែល​អ្នក​នៅ​ក្រ អ្នក​ចំណាយពេល​នៅក្នុង​ផ្ទះ​តិចជាង​នៅក្រៅ​ផ្ទះ​។ ប៉ុន្តែ នៅពេលដែល​អ្នក​កាន់តែ​មាន អ្នកនឹង​ចំណាយពេល​នៅ​ក្នុងផ្ទះ​កាន់តែច្រើន ហើយ​មិនសូវ​ចំណាយពេល​ទៅខាង​ក្រៅ​ផ្ទះ​ទេ​។ នេះ​ហើយ​គឺជា​សិ​ល្បះ​នៃ​ការរស់នៅ​របស់​មនុស្ស​។ នៅពេល​អ្នក​មិនទាន់មាន អ្នក​គួរតែ​រៀន​ចំណាយលុយ​ទៅលើ​អ្នក​ដ​ទៃ ប៉ុន្តែ​នៅពេល​អ្នកមាន អ្នកនឹង​ចំណាយ​មកលើ​ខ្លួន​អ្នក​វិញ​។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​ដោយសារ​តែមាន​មនុស្ស​ជាច្រើន​គឺ​ធ្វើ​ផ្ទុយទៅវិញ​។​

៧) កុំ​ឲ្យ​ភាព​អាត្មានិយម​គ្រប់គ្រង​អ្នក​បាន​ឱ្យ​សោះ​ ​នៅពេលដែល​អ្នក​នៅ​ក្រ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ទង្វើ​ល្អៗ​ដល់​អ្នក​ដ​ទៃ​ជុំវិញ​អ្នក​។ តែ​នៅពេល​ដែល​អ្នក​ក្លាយជា​អ្នកមាន​ហើយ អ្នក​នឹង​បាន​រៀន​ពី​របៀប​ដែល​អ្នក​ដទៃ​ធ្វើ​ល្អ​លើ​អ្នក​ជាមិនខាន​។ អ្នក​ក៏ត្រូវ​រៀន​ប្រព្រឹត្ត​រឿង​ល្អៗ​លើ​ខ្លួន​អ្នក​ឲ្យ​បាន​ច្រើន​ផងដែរ​។ នៅពេល​អ្នកក្រ អ្នក​ត្រូវ​ហ៊ាន​លះបង់​ខ្លួន​របស់​អ្នក​ឲ្យ​អ្នក​ដ​ទៃ​ទាញយក​ប្រយោជន៍​ពី​អ្នក ក៏ប៉ុន្តែ​នៅពេលដែល​អ្នក​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​ថែខ្លួន​ឲ្យ​ល្អ កុំ​ឲ្យ​នរណាម្នាក់​ប្រើប្រាស់​អ្នក​ដើម្បី​ទាញយក​ប្រយោជន៍​ពី​អ្នក​ឲ្យ​សោះ​។ ទាំងនេះ​គឺជា​ផ្នែក​តូចៗ​នៃ​ជីវិត​ដែល​មនុស្ស​គ្រប់គ្នា​មិនសូវ​បានដឹង​។

៨) កុំ​ប្រើប្រាស់​ទឹក​លុយ​របស់​អ្នក​ទៅលើ​អ្នក​ដ​ទៃ​ក្នុង​ផ្លូវ​មិន​ល្អ​ ​នៅ​ពេល​ដែល​អ្នក​នៅ​ក្រ អ្នក​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ខ្លះ​ ដូចនេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដ​ទៃ​មើលឃើញ​ពី​សន្ដាន​ចិត្ត​របស់​អ្នក​។ តែ​ពេលដែល​អ្នកមាន កុំ​បង្ហាញ​ឬ​ព្យាយាម​អួត​ដាក់​អ្នក​ដ​ទៃ​ពេក អ្នក​គួរតែ​រៀន​ចំណាយលុយ​ទៅលើ​ខ្លួន​អ្នក​វិញ​។ នៅពេល​ក្រ ត្រូវ​រៀន​ធ្វើ​ចិត្តល្អ​បន្តិច តែ​ពេល​មាន កុំ​ចាយវាយ​ខ្ជះខ្ជាយ​ពេក​។ ជីវិត​របស់​អ្នក​​រត់​ដូច​កង់រ​ទះ រត់​ចុះ​រត់ឡើង​ទើប​ដល់​គោលដៅ​សំខាន់​។

៩) រៀន​ដាក់​វិន័យ​លើ​ខ្លួនឯង​ ​នៅពេលដែល​អ្នក​នៅ​ក្មេង អ្នក​គ្មាន​កំហុស​ទេ​។ អ្នក​កុំ​ខ្លា​ចក្រ​ឲ្យ​សោះ​។ អ្នក​ត្រូវ​ដឹង​ពី​ការ​វិនិយោគ​លើ​ខ្លួន​អ្នក ហើយ​រៀន​បង្កើន​ចំណេះដឹង និង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​។ អ្នក​ត្រូវ​ដឹង​ថា​អ្វី​ដែលមាន​សារៈ​សំខាន់​សម្រាប់​អ្នក ហើយ​អ្វីដែល​អ្នក​ត្រូវ​វិនិយោគ​លើ​។ នេះ​គឺជា​វិន័យ​ដ៏​ល្អ​មួយ​ដល់​ខ្លួន​អ្នក​។ ព្យាយាម​ចំណាយលុយ​តិច​ទៅលើ​សម្លៀកបំពាក់ កាត់បន្ថយ​ការ​ញ៉ាំ​បាយ​ក្រៅ​។ ប្រសិនបើ​អ្នក​ចង់​ញ៉ាំ​ខាងក្រៅ អ្នក​ត្រូវ​ដឹង​ពី​ការចាយវាយ​របស់​អ្នក​។ ហើយ​នៅពេល​អ្នក​ប៉ាវ​បាយ​នរណាម្នាក់ អ្នក​ត្រូវ​ដឹងថា​អ្នកនោះ​ជា​មនុស្ស​ដែលមាន​​​សុបិន​ធំ​ជាង​អ្នក និង​ជា​ម​នុស្ស​ដែល​ខិតខំ​ធ្វើ​ប្រឹងប្រែង តស៊ូ​ជាង​អ្នក​។ ដូចនេះ អ្នក​នឹង​បាន​រៀន​ច្រើន​ពី​ពួកគេ​៕

ដោយ​៖ លង់ វណ្ណៈ​ ​ប្រភព​៖ nextshark.com

X
5s