Huawei លាតត្រដាងឈ្មោះ Smartphone ថ្មីផ្លូវការគឺ 'Huawei P20' ក្នុង Video ខ្លីមួយទំនងអាចបំពាក់កាមេរ៉ា 3គ្រាប់ !
សមាជទូរស័ព្ទពិភពលោកដែលហៅកាត់ថា MWC 2018 ខាងមុខ នឹងជាពេលវេលាស័ក្ដិសមសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធ្វើបទបង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួន ដែលជាការបង្ហាញសាច់ដុំដាក់គ្នាយ៉ាងក្ដៅគគុក។ តែគួរឱ្យស្ដាយ ព្រោះក្រុមហ៊ុនផលិតទូរស័ព្ទចិន Huawei នឹងមិនទាន់ណែនាំស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួននៅឡើយ គឺត្រូវរង់ចាំរហូតដល់ថ្ងៃទី២៧ ខែមីនាខាងមុខ។ ក្រុមហ៊ុនទើបបង្ហាញនូវវីដេអូស្ដីអំពីព្រឹត្តិការណ៍របស់ខ្លួន អមជាមួយការបញ្ជាក់ឈ្មោះផ្លូវការគឺជាម៉ូដែល Huawei P20 ។