មានដឹងទេថា ការញាំអាហារដែលមានរសជាតិហឹរ មានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់
មានមនុស្សមួយចំនួន ចេះញាំម្ទេស និងចូលចិត្តពិសាអាហារដែលមានរសជាតិហឹរខ្លាំង ហើយអ្នកខ្លះមានការបារម្ភខ្លាំងថា ញ៉ាំអាហារដែលមានរសជាតិហឹរ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាព។ តាមពិតទៅ ក្រៅពីធ្វើឱ្យអាហារមានឱជារសហើយ អាហារដែលមានរសជាតិហឹរក៏នាំយកនូវអត្ថប្រយោជន៍ដល់សុខភាពផងដែរ។
១) ជៀសឆ្ងាយពីជំងឺផ្ដាសាយ៖ អាហារដែលហឹរភាគច្រើន មានរួមផ្សំទាំងម្រេចហើយម្រេចមានវីតាមីនAនិងវីតាមីនC វាអាចជួយការពារប្រព័ន្ធសារពាង្គកាយប្រឆាំងទប់ទល់នឹងជំងឺផ្ដាសាយបាន។
២) ជួយឲ្យបេះដូងដើរស្រួល៖ អត្ថប្រយោជន៍មួយទៀតនោះ គឺ ក្នុងម្ហូបមានផ្ទុកនូវសារធាតុគីមីមួយហៅ Capsaicin ដែលវាជួយឲ្យបេះដូងរបស់អ្នកដើរស្រួលនិងរក្សាកម្ដៅក្នុងខ្លួនបានល្អ។
៣) រស់បានវែង៖ នេះបើតាមការសិក្សាមួយដែលធ្វើឡើងនៅឆ្នាំ២០១៥ បានរកឃើញថា ប្រសិនអ្នកគ្រាន់តែញាំអាហារហឹរត្រឹមមួយដងក្នុងមួយសប្ដាហ៍ អ្នកអាចកាត់បន្ថយអត្រាការស្លាប់ដល់ទៅ ១៤ភាគរយឯណោះ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ healthline.com