អត្ថន័យជីវិត ៧ឃ្លា សម្រាប់ជំរុញកម្លាំងចិត្តអ្នកឲ្យតស៊ូ!
១) "នៅពេលអ្នកគិតចង់បោះបង់ រំលឹកខ្លួនឯងឡើងវិញថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមធ្វើវាតាំងពីដំបូងមក"។
២) "នៅលើលោកនេះគ្មានផ្លូវកាត់នោះទេ។ អ្នកត្រូវតែខិតខំឲ្យអស់ពីចិត្ត មានអំណត់អត់ធ្មត់ និងកុំបោះបង់ចោលឲ្យសោះ"។
៣) "ចូរធ្វើជាការផ្លាស់ប្ដូរដែលអ្នកចង់ឃើញកើតឡើងនៅក្នុងពិភពលោក"។ មហាម៉ាត់គន្ធិ
៤) "បើអ្នកនៅតែខ្វាយខ្វល់ពីការគិតដែលអ្នកដទៃមានមកលើអ្នក នោះអ្នកនឹងតែងតែជាទាសកររបស់ពួកគេជារៀងរហូត"។ ឡៅ ជឺ
៥) "មនុស្សខ្លះបាននិយាយថា អ្នកបានដើរផ្លូវខុសហើយ ខណៈពេលដែលវាគឺជាផ្លូវដែលអ្នកបានបង្កើតឡើងដោយខ្លួនឯងតែប៉ុណ្ណោះឯង"។ Angelina Jolie
៦) "បើសិនជាអ្នកមានការគិតដ៏រឹងមាំ ហើយបានដាំដុះវាកប់ជ្រៅចូលទៅក្នុងការតាំងចិត្តដ៏រឹងមាំរបស់អ្នក នោះអ្នកប្រាកដជាអ្នកផ្លាស់ប្ដូរព្រហ្មលិខិតជីវិតរបស់អ្នកបាន"។ Paramahansa Yogananda ៧) "បើសិនជាអ្នកទទួលស្គាល់នូវដែនកំណត់របស់ខ្លួនឯង នោះអ្នកនឹងអាចទៅហួសរំលងវាបានមិនខាន"៕