ល្បិចថតរូប ៣ក្បាច់នៅលើ iPhone ណែនាំដោយ Apple ផ្ទាល់ (Video)
ស្មាតហ្វូននីមួយៗសុទ្ធតែត្រូវបានក្រុមហ៊ុនល្បីៗផលិតចេញមកអមដោយមុខងារល្អៗ និងកាន់តែទំនើបជាងមុនពីមួយជំនាន់ទៅមួយជំនាន់។ ហើយក្នុងនោះ ការបង្កើនសមត្ថភាពកាមេរ៉ា ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ព្រោះជាកូនសោសំខាន់ ក្នុងការប្រកួតប្រជែងទីផ្សារបច្ចុប្បន្ន ស្របពេលយុវវ័យកំពុងនិយមថតរូប និងចូលចិត្តចែកចាយនៅលើបណ្ដាញសង្គម។ ដូច្នេះ ថ្មីៗនេះ Apple បានចេញវីដេអូចំនួន៣ បង្ហាញពីតិកនិកថតរូបនៅលើទូរស័ព្ទ iPhone ដែលប្រិយមិត្តអាចស្វែងយល់បាន។
១) វីដេអូដំបូងនេះ គឺបង្ហាញពីរបៀបកំណត់ timing នៅលើមុខងារវីដេអូយឺតៗ slo-mo ក្នុងទូរស័ព្ទ iPhone
https://youtu.be/vj6RVg56LSs
២) បង្ហាញពីតិកនិកក្នុងការថតរូបដោយប្រើមុខងារ Grid ពោលគឺកំណត់ប្លង់មួយជាក់លាក់ដែលត្រូវថត ទោះបីជាអ្នកប្ដូរទីតាំងដងខ្លួនខណៈពេលថត ក៏មិនបាត់ប្លង់ដែលបានកំណត់។
https://youtu.be/o5pV-ZbXWyA
៣) ចុងក្រោយនេះ ជាវីដេអូបង្ហាញពីគន្លឹះក្នុងការថតរូបពណ៌ ស/ខ្មៅ ក៏ដូចជាកំណត់ពន្លឺបានត្រឹមត្រូវស័ក្ដិសមកាលៈទេសៈ ៕
https://youtu.be/t-TjdHDlCWw
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Apple