Google អភិវឌ្ឍ​បាន​បច្ចេកវិទ្យា AI ថ្មី​​អាចព្យាករណ៍ពីជំងឺបេះដូងគ្រាន់តែមើល​នៅ​លើ​​ភ្នែកអ្ន​កជំងឺ​



ក្បួន​ដំណោះស្រាយ (algorithm) របស់ Google ជិត​ឈាន​ដល់​ដំណាក់កាល​សម្រេច​តាម​ការ​ចង់​បាន ដែល​ជា​វិធីសាស្ត្រ​ផ្ទៀងផ្ទាត់​អ្នក​មាន​រោគ​បេះដូង តាមរយៈ​បច្ចេកវិទ្យា AI ​ថ្មី អាច​វិភាគ​ដឹង​ដោយ​គ្រាន់តែ​ក្រឡេក​មើល​នៅ​លើ​ភ្នែក​របស់​អ្នកជំងឺ។

នេះ​ជា​ការអភិវឌ្ឍន៍​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន Google ​នៅ​ក្នុង machine learning ​ដែល​មាន​សមត្ថភាព ព្យាករណ៍​ពី​ហានិភ័យ​នៃ​អ្នក​មាន​ជំងឺ​បេះដូង ដោយ​គ្រាន់តែ​មើល​ទៅ​លើ​ភ្នែក។ ជាក់ស្ដែង បច្ចេកវិទ្យា​ផ្នែក​វេជ្ជសាស្ត្រ​របស់ Google ​បាន​បង្កើត​ចេញ​នូវ​សូហ្វ៊ែរ​ដែល​អាច ទស្សន៍ទាយ​អាយុ​របស់​មនុស្ស សម្ពាធ​ឈាម និង​ទម្លាប់​នៃ​ការ​ជក់បារី ពី​ការ​ពិនិត្យ​តាមរយៈ​ស្កេន​ភ្នែក​របស់​អ្នក​ជំងឺ។ ដោយ​ការ​បញ្ចូល​បច្ចេកទេស machine learning ​ព័ត៌មាន​នេះ អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើការ​វិភាគ កម្រិត​ហានិភ័យ​នៃ​បញ្ហា​បេះដូង​របស់​អ្នក​ជំងឺ​ម្នាក់។ ខណៈ​វិធីសាស្ត្រ​បែប​ប្រពៃណី ធ្វើតេស្ត​តាម​ឈាម ហើយ​អាច​ចំណាយ​ពេល​ច្រើន​សប្ដាហ៍ សម្រាប់​ដំណើរការ​ស្កេន ​ចំណែក​បច្ចេកទេស​ស្កេន​ថ្មី​នេះ ស្ទើរតែ​អាច​ដឹង​ភ្លាមៗ​បាន ហើយ​មិន​ត្រូវការ​មាន​ឈាម​នោះ​ឡើយ។ លទ្ធផល​ពិសោធន៍​បាន​​បង្ហាញ​ឱ្យ​ឃើញ​មាន​ប្រហែល ៧០% ​នៃ​ការ​ប្រើ​ក្បួន​ដំណោះស្រាយ​ថ្មី​របស់ Google នេះ ទទួល​បាន​លទ្ធផល ប្រៀបធៀប​នឹង ៧២% នៃ​វិធីសាស្ត្រ​បែប​ប្រពៃណី​កន្លង​មក៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s