ដើម្បីចុះឈ្មោះក្រុមហ៊ុនសហកម្មសិទ្ធិ(ដៃគូ)ក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើដូចម្ដេច?​



ជាការពិតណាស់ នីតិវិធីក្នុងការចុះបញ្ជីក្រុមហ៊ុនសហកម្មសិទ្ធិ (ដៃគូ) គឺដូចគ្នាទៅនឹងការចុះបញ្ជីសហគ្រាស ឯកបុគ្គល ឬ ក្រុមហ៊ុនឯកកម្មសិទ្ធិផងដែរ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានជ្រាបថាតើត្រូវត្រៀមឯកសារ អ្វីខ្លះ ហើយត្រូវចំណាយថ្លៃសេវាប៉ុន្មាន ដើម្បីចុះឈ្មោះក្រុមហ៊ុនសហកម្មសិទ្ធិក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួង ពាណិជ្ជកម្ម។

ខាងក្រោមនេះគឺជាឯកសារតម្រូវទាំងឡាយ ដែលលោកអ្នកត្រូវដាក់ជូនទៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើការចុះ ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម៖ 1. ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និង អង់គ្លេស 2. ឯកសារបញ្ជាក់ពីទីតាំង (វិក័យប័ត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី/ផ្ទះ) 3. រូបថតនៃទីតាំងអាជីវកម្ម 4. អ៊ីមែល (E-mail) 5. លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 6. គណនេយ្យធនាគារ៖ ប្រសិនបើអ្នកទូទាត់ថ្លៃសេវាចុះឈ្មោះតាមប្រព័ន្ធអនឡាញ លោកអ្នកត្រូវបង្កើត គណនេយ្យនៅធនាគារអេស៊ីលីដា។ បើមិនដូច្នេះទេ អ្នកអាចទូទាត់ដោយផ្ទាល់តាមរយៈធនាគារផ្សេងៗ ឬនៅក្រសួងពាណិជ្ជកម្ម។ 7. រូបថតទំហំប៉ុនរូបថតក្នុងលិខិតឆ្លងដែន ១ សន្លឹក។

ខាងក្រោមនេះ គឺជាថ្លៃសេវាផ្លូវការដែលលោកអ្នកត្រូវចំណាយ៖ ការចុះឈ្មោះក្រុមហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម – 110 USD/ 440,000 រៀល • ការចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មីនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម -ឥតគិតថ្លៃ • កក់ឈ្មោះក្រុមហ៊ុនរបស់អ្នក- 10 USDឬ40 000 រៀល • ចុះបញ្ជីពាណិជ្ជកម្ម- 100 USD • បោះពុម្ពវិញ្ញានបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក-ឥតគិតថ្លៃ ការចុះបញ្ជីពន្ធដា – $100 USDឬ400,000 រៀល • ចុះជាមួយអគ្គនាយកដ្ឋានពន្ធដារ-400 000 រៀល/USD 100 • បង់ពន្ធ (ប្រសិនបើទទួលបានប្រាក់ចំណូលចាប់ពី $62,500 ក្នុងមួយឆ្នាំ) o ពន្ធប៉ាតង់(បង់ប្រចាំឆ្នាំ)៖ 400,000 រៀល ឬ USD 100 / 300 USD ឬ 1,200,000 រៀល សម្រាប់អ្នកជាប់ពន្ធមធ្យម និង 150 USD ឬ 600,000 រៀល សម្រាប់អ្នកជាប់ពន្ធតូច o សម្រាប់ពន្ធបន្ថែមផ្សេងទៀតគឺអាស្រ័យទៅលើសកម្មភាពអាជីវកម្មរបស់អ្នក o ពន្ធលើប្រាក់ចំណេញ៖ 1% នៃប្រាក់ចំណូលដែលបានពីអាជីវកម្ម ឬ 20% នៃប្រាក់ចំណេញ (អាចច្រើនជាងនេះ)

ដោយ៖ ប៉ុម ទូច

X
5s