ពេល​នេះ​អតិថិជន​អាច​ទិញ Apple Watch Series 3 ជួសជុល​ឡើង​វិញ​ក្នុង​តម្លៃ​ធូរ​ជាង​ធម្មតា $៥០ ចាប់​អារម្មណ៍​អត់ ?​



Apple Watch Series 3 ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​លក់​នៅ​លើ​ទីផ្សារ​តាំងពី​ខែ​កញ្ញា ហើយ​ពេល​នេះ​ដែរ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ដាក់​លក់ នាឡិកា​ដៃ​ឆ្លាតវៃ​ជំនាន់​ចុងក្រោយ​នេះ ដែល​ជួសជុល​ឡើង​វិញ ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​តម្លៃ​ធម្មតា។ Watch Series 3 ជួសជុល​ឡើង​វិញ បច្ចុប្បន្ន​មាន​លក់​នៅ​លើ​ទីផ្សារ​អាមេរិក ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ជាង​ធម្មតា $៥០។ https://youtu.be/jUvD80mNKBM តម្លៃ refurbished Apple Watch ជំនាន់​ទី៣ ទំហំ 38mm ​នេះ មាន​តម្លៃ ២៧៩ដុល្លារ ខណៈ 42mm តម្លៃ ៣០៩ដុល្លារ។ ស្តុក​នាឡិកា​ជួសជុល​ឡើង​វិញ​នេះ បច្ចុប្បន្ន​នៅ​មាន​ចំនួន​កំណត់ តែ​នឹង​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ https://youtu.be/A9k88sMyiJM Smartwatch ​ថ្មី​របស់ Apple ​មាន​លក់​ទាំង​ជំនាន់ WiFi និង​ម៉ូដែល LTE ​ហើយ​ម៉ូដែល LTE ​អាច​ឱ្យ​អ្នក​ប្រើ​ដោយ​ពុំ​ចាំបាច់​ភ្ជាប់​ទៅ​នឹង iPhone ​ឡើយ។ ទោះជា​យ៉ាងណា អ្នក​នឹង​ត្រូវការ iPhone មួយ​គ្រឿង ដើម្បី​កំណត់​មុខងារ​ប្រើប្រាស់ ឱ្យ​មាន​លេខ​ទូរស័ព្ទ​ដូច​គ្នា​នៅ​លើ Apple Watch ដែរ។ នាឡិកា​ Apple Watch Series 3 បំពាក់​ដោយ​អេក្រង់ OLED ថ្មី និង​មាន​កម្លាំង​ថ្ម​អាច​កាន់​បាន​រយៈពេល ១៨ម៉ោង៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ AppleMacRumors
X
5s